ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ម៉ូតូ​ហុងដា​ស្កូ​ប​ពី ១​គ្រឿង ដួល​លើ​ផ្លូវ អត់​ឃើញ​ម្ចាស់

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ១​គ្រឿង ពុំ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ យក​ទៅ​ប្លុង​ចោល ឬ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​នោះ​ទេ ត្រូវ​បាន​អ្នក​ភូមិ​ប្រះ​ឃើញ​ដួល​នៅ​លើ​ផ្លូវ (​ផ្លូវ​រថភ្លើង​ថ្មី​)…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ១​គ្រឿង ពុំ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ យក​ទៅ​ប្លុង​ចោល ឬ​ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វី​នោះ​ទេ ត្រូវ​បាន​អ្នក​ភូមិ​ប្រះ​ឃើញ​ដួល​នៅ​លើ​ផ្លូវ (​ផ្លូវ​រថភ្លើង​ថ្មី​) ស្ថិត​នៅ​ក្នុង​ក្នុងភូមិ​រំដួល​ត្បូង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ខាងលើ​ប្រទះ​ឃើញ នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​នេះ ហើយ​ក៏​បាន​រាយ​ការ​ប្រាប់​លោក​មេ​ភូមិ ឲ្យ​ទៅ​មើល និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ឲ្យ​ចុះ​ទៅ​យក​រក្សា​ទុក និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​វិញ ។

ម៉ូតូ​ម៉ាក​ហុងដា ស្កូ​ប​ពី ១​គ្រឿង​នោះ មាន​ព​ណ៍​ក្រហម​លាយ​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BN-5805 កែបម៉ូតូ​នេះ​របើក ប៉ុន្តែ​អត់​ឃើញ​មាន​សោ​ជាប់​នៅ​ម៉ូតូ​នោះ​ទេ ដោយ​ពុំ​ដឹង​ថា ម្ចាស់​ដក​កូនសោ យក​ទៅ​ជាមួយ ឬ​ក៏​ម៉ូតូ​នេះ​អត់​កូនសោ​នោះ​ឡើយ ។

បើ​តាម​អ្នក​ភូមិ​រំដួល​ត្បូង បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​ខាងលើ ខណៈ​ដែល​គាត់​ធ្វើ​ដំណើរ​ចេញពី​ភូមិ ឆ្លងកាត់​តាម​ផ្លូវ​នោះ​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ខាងលើ ដួល​នៅ​លើ​ផ្លូវ ប៉ុន្តែ​ពុំ​ដឹង​ថា ត្រូវ​គេ​ផ្ដួល​ចោល ឬ​ក៏​ម្ចាស់​ស្រវឹងស្រា​ជិះ​ដួល​នោះ​ទេ​។ ដោយសារ​តែ​ពេល​នោះ មេឃ​ពុំ​ទាន់​ភ្លឺ​នៅឡើយ ហើយ​ទីនោះ​ស្ងាត់​ផង​នោះ ទើប​គាត់​អត់​ហ៊ាន​ឈប់​មើល​នោះ​ទេ រួច​ក៏​បាន​ទៅ​ប្រាប់​មេ​ភូមិ ឲ្យ​ទៅ​មើល និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ស្នោរ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ក្រែង​ម្ចាស់​ស្លាប់ ឬ​របួស​នៅ​ជិត​នោះ​។ ប៉ុន្តែ​ក្រោយ​ពេល​នគរបាល ទៅ​ដល់​ពុំ​ឃើញ​មាន​ម្ចាស់ ឬ​វត្ថុ​តាង​អ្វី​គួរ​ឲ្យ​សង្ស័យ ស្ថិត​នៅ​ជិត​នោះ​ឡើយ ឃើញ​តែ​ស្បែកជើង​២​គូ នៅ​ជិត​ម៉ូតូ​នោះ​ប៉ុណ្ណោះ ទើប​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​វិញ ។

ដោយឡែក កម្មករ​សំណង់ ដែល​ស្នាក់​នៅ​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​នោះ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល គាត់​បានឃើញ​មាន​រថយន្ត​២​គ្រឿង បើកបរ​តាម​ផ្លូវ​នោះ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទៅ​ឈប់​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។ ខណៈនោះ បានឮ​សូរ​សំឡេង​មនុស្ស​ប្រុស​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ ដោយ​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ ហើយ​គាត់​ក៏​អត់​ចាប់អារម្មណ៍​ដែរ មួយសន្ទុះ​ក្រោយមក ក៏​ស្ងាត់​ទៅ​វិញ ចំណែក​រថយន្ត​២​គ្រឿង​នោះ ក៏​បើក​ចេញ​ទៅ​បាត់​អស់​ទៅ​។ លុះ​១៥​នាទី​ក្រោយមក ស្រាប់តែ​អ្នក​ភូមិ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ប្រទះ​ឃើញ​ម៉ូតូ​ខាងលើ​ដួល​នៅ​លើ​ផ្លូវ​បែប​នេះ ដោយ​ពុំ​ដឹង ត្រូវ​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល ឬ​ម្ចាស់​ស្រវឹង​ជិះ​ដួល ឬ​ក៏​មានរឿង​អ្វី​ផ្សេង​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ