ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ស្រី​ស្អាត​វ័យក្មេង​ទាំង​២ ជា​មុខ​សញ្ញា​យ៉ាង​សកម្ម​ប្រចាំ​ខេត្ត​ទៀត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កម្លាំង​ជំនាញ​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​បាន​លុង ចាប់​បាន​ស្រី​ស្អាត​២​នាក់​ជា​មុខសញ្ញា​ចែកចាយ និង​ជក់​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​នៅ​ក្នុង​ខេត្ត ហើយ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​កាំភ្លើង​បាញ់​គ្រាប់​ពិត​១​ដើម គ្រឿងញៀន​១​កញ្ចប់​ធំ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩…

ខេត្ត​រតនគីរី ៖ កម្លាំង​ជំនាញ​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​បាន​លុង ចាប់​បាន​ស្រី​ស្អាត​២​នាក់​ជា​មុខសញ្ញា​ចែកចាយ និង​ជក់​គ្រឿងញៀន​យ៉ាង​សកម្ម​ប្រចាំ​នៅ​ក្នុង​ខេត្ត ហើយ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង​កាំភ្លើង​បាញ់​គ្រាប់​ពិត​១​ដើម គ្រឿងញៀន​១​កញ្ចប់​ធំ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៥៥​នាទី​ព្រឹក​។

នៅ​ក្នុង​ករណី​ចុះ​បង្ក្រាប​ខាងលើ​នេះ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី នឹង​ដឹកនាំ​ដោយ​លោក​ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ចំណុច​បន្ទប់​លេ​១១១ នៃ​សណ្ឋាគារ​មួយ​កន្លែង​យីហោ «​សណ្ឋាគារ​រតនគិរី​» ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។

បើ​តាម​សមត្ថកិច្ច​ដដែល​បន្ត​ទៀត​ថា ដោយ​មាន​សេចក្ដីរាយការណ៍​ពី​កម្លាំង​សម្ងាត់ រួម​ទាំង​សហការ​ល្អជា​មួយ​ម្ចាស់​សណ្ឋាគារ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ អោយ សាវ​ម៉ា ហៅ​ក្រៅ អា​ហ្សា ភេទ​ស្រី អាយុ ២២​ឆ្នាំ ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+) និង​២-​ឈ្មោះ ម៉ែ​ន លី​ណា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជន​ស​ង្ស​យ័​ទាំង​២​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​រយ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្តរតនគិរី ជា​មុខរបរ​ចែកចាយ​គ្រឿងញៀន​។

ហើយ​ក្រោយ​ពី​សមត្ថកិច្ច​ចាប់​បាន និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លទ្ធផល​វិជ្ជមាន​ទាំង​ពីរ​នាក់ រីឯ​វត្ថុ​តាង​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​.​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​ធំ ទម្ងន់​១០,៧១​ក្រាម ព្រមទាំង​សំបក​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ធំ ទូរស័ព្ទ​២​គ្រឿង កាំភ្លើង​ប៊ិ​ច​កែ​ឆ្នៃ​បាញ់​គ្រាប់​ពិត​១​ដើម ជញ្ជីង​ថ្លឹង​១​គ្រឿង ថង់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ធំ និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​កំ​ប្លេ​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ​តំណាង​អយ្យកា​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ហើយ​ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ទេ​ថា តើ​ចម្លើយ​ទី​១ បាន​គ្រឿងញៀន​យក​មក​លក់​ចេញ​២​ប្រភព​ណា? ទី​២ ស្រី​ស្អាត​២​នាក់​ខាងលើ​នេះ​បាន​ប្រកប​មុខ​នេះ​បាន​ប៉ុន្មាន​ឆ្នាំ? ហើយ​កោះសន្តិភាព​សូម​អធ្យាស្រ័យ​ដែល​មិន​បាន​ចុះ​ព័ត៌មាន​លម្អិត ដោយសារ​មូល​ហេតុ​សមត្ថកិច្ច​ជំនាញ​លាក់​ព័ត៌មាន​នេះ​សិន ដើម្បី​ទុក​ពេល​ស៊ើបអង្កេត​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ