ខេត្តរតនគិរី ៖ បុរសខ្មែរកាត់ឡាវម្នាក់ ដែលញៀនស្រាខ្លាំងរហូតវង្វេងស្មារតី ពេលផឹកស្រាស្រវឹងក៏បានយកសាំងចាក់ដុតខ្លួនឯងទាំងរស់បណ្ដាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមេសាកន្លងទៅ វេលាម៉ោង២និង៤៥រសៀល នៅភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ។បុរសរូបនេះឈ្មោះ ផ្លា ប៉ាន អាយុ២៧ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ-ឃុំខាងលើ ។
បើតាមបងប្អូនបានរៀបរាប់ប្រាប់សមត្ថកិច្ចមូលដ្ឋានថា ការចាក់សាំងដុតខ្លួននេះ គ្មានរឿងអ្វីវែងឆ្ងាយទេ គឺមកពីការផឹកស្រាស្រវឹងអួទីនួមិនដែលលស់ថ្ងៃទេ ទោះបីប្រពន្ធនិងឪពុកម្ដាយរួមទាំងសាច់ញាតិណែនាំជាញឹកញាប់យ៉ាងណាក៏គ្មានបានលទ្ធផលអ្វីដែរ និយាយឱ្យចំទៅគឺប្រមឹកស្រាទៅហើយរហូតវង្វេងស្មារ
តី ។
ជាក់ស្ដែង នៅថ្ងៃកើតហេតុខាងលើ គេបានផឹកស្រាបៀរផងនិងស្រាថ្នាំផង រហូតដល់ស្រវឹងបាត់បង់ស្មារតី លុះត្រូវបងប្អូនស្ដីបន្ទោសគ្រប់ៗគ្នា ក៏ខឹងដើទៅទិញសាំង១លីត្រ មកចាក់ស្រោចខ្លួនរួចយកដែកកេះឆួលដុតខ្លួនឯងឆេះអស់ខោអាវ រលាកដល់សាច់ បណ្ដាលឱ្យរបួសយ៉ាងធ្ងន់តែមិនស្លាប់បាត់បង់ជីវិតទេ ។ ភ្លាមៗបងប្អូនឃើញទាន់ ក៏ដងទឹកជួយជះពន្លត់ទាន់និងដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពស្រុក ។
សម្រាប់ការឆេះខ្លួននេះ បើឆេះខ្លាំងរហូតដល់៧០ទៅ៨០% មិនអាចជួយជីវិតបានទេ មុននឹងក្រោយគង់តែស្លាប់ តែការឆេះនេះត្រឹមសាំង១លីត្រហើយមានការជួយពន្លត់ទាន់ គឺបានត្រឹមរបួសប៉ុណ្ណោះ តែក៏ធ្ងន់ដែរព្រោះរលាកសាច់ទាំងដុំៗទៅហើយ ៕
ចែករំលែកព័តមាននេះ