ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ…ក្របួច.កបក្សពួកចោរ​ដល់​ក្នុង​​ផ្ទះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​តាម​ប្រ​មាញ់​​យ៉ាង​ក្ដៅ​គគុក​​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​ចោរ​ដៃ​ស្អិត​(​ចោរឆក់​)​ម្នាក់​ទៀត នៅ​ម៉ោង​១០ ​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ​នេះ ខណ​:​ពេល​ជនសង្ស័យ​រូប​នេះ​កំពុង​សំងំ​​​​ក្នុងផ្ទះ​របស់​ខ្លូ​ន…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​តាម​ប្រ​មាញ់​​យ៉ាង​ក្ដៅ​គគុក​​ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត ក៏​បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​ចោរ​ដៃ​ស្អិត​(​ចោរឆក់​)​ម្នាក់​ទៀត នៅ​ម៉ោង​១០ ​និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ​នេះ ខណ​:​ពេល​ជនសង្ស័យ​រូប​នេះ​កំពុង​សំងំ​​​​ក្នុងផ្ទះ​របស់​ខ្លូ​ន ​​ស្ថិត​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​ ។ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​បឋម​របស់​សមត្ថកិច្ច​ជំនាញ ​។ គួររំលឹកថា៖ គេចបាន​១០​ថ្ងៃ​ដែរ…លោកបង​ចោរ​​

ជនសង្ស័យ​រូប​នេះ​ មាន​ឈ្មោះ​ហ៊​ន សុ​គ​ន្ធិ​ន ហៅ​ថិ​ន ​​អាយុ​៣៣​ឆ្នាំ មានមុខ​របរ​«​ចោរឆក់​» រស់នៅ​ក្នុង
ភូមិ-ឃុំ​ខាងលើ​ ។ បើ​តាម​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ជន​នេះ​ ជា​បក្សពួក​របស់​ឈ្មោះ​សេង វិចិត្រ ដែល​កម្លាំង​អធិការ​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​​កាលពី​ម្សិលមិញ ដែល​ជាប់​ពាក់ព័ន្ធ​ រួមគំនិត​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព
«​ឆក់​កាបូប»ជនបរទេស​ចំនួន​២​លើក​ផ្ទូ​ន​ៗ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន នៅ​ក្នុង​ក្រុង​បាត់ដំបង​ ។

សូម​បញ្ជាក់​ថា យោង​តាម​របាយ​ការ​ណ៍​​បឋម​របស់​សមត្ថកិច្ច​បាន​ឱ្យ​​ដឹងទៀត​​ថា ជន​ដៃដល់​ឈ្មោះ​សេង វិចិត្រ ដែល​ចាប់ខ្លួន​បាន ​កាលពី​ថ្ងៃ​ទី​២៥ មីនា និង​ឈ្មោះ​ហ៊​ន សុ​គ​ន្ធិ​ន ហៅ​ថិ​ន ដែល​សមត្ថកិច្ច​ទើប​ចាប់ខ្លួន​បាន ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ មីនា ​នេះ ត្រូវ​កម្លាំង​ជំនាញ​កំណត់​ថា ជា​មុខសញ្ញា​ដែល​ធ្វើ​សកម្មភាព​
«ឆក់​កាបូប​»ជនបរទេស​ចំនួន​២​លើក​ជា​បន្តបន្ទាប់ កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន​នៅ​សង្កាត់​ចំការ​សំរោង និង​សង្កាត់​ព្រែក​ព្រះស្ដេច ក្នុង​ក្រុង​បាត់ដំបង​ ។ នៅ​ក្នុង​ហេតុ​ការ​ណ៍​​នោះ ជន​រង​គ្រោះ​បាន​បាត់​បង់លុយ ទូរស័ព្ទ, ប៉ា​ស្ព័​រ និង​ឯកសារ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត​ផង ​។

ទោះ​យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​មុន​នេះ​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​បក្សពួក​ម្នាក់​ទៀត​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ហើយ​ ។ ពេល​នេះ​ កម្លាំង​ជំនាញ​កំពុង​ស្វែងរក​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ដែល​ក្រុម​ចោរ​ដៃ​ស្អិត​នេះ​យក​ទៅ​លក់ ​ឬ​លាក់​ទុក ។

អត្ថបទសរសេរ ដោយ