ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេចបាន​១០​ថ្ងៃ​ដែរ…លោកបង​ចោរ​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ចោរ​ដៃ​ស្អិត​ម្នាក់ក្នុង​ចំណោម​២​នាក់ ​ដែល​បានធ្វើ​សកម្មភាព​«​ឆក់​កាបូប​»​ពី​ជនបរទេស​ចំនួន​២​លើក​ផ្ទួន​ៗកាលពី​១០​ថ្ងៃមុន ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវរហូត​​ឃាត់​បាន​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​ មីនា ខណៈ​​​កំពុង​សំងំ​លាក់ខ្លួន​នៅផ្ទះ​បក្សពួក ​ស្ថិត​នៅ​ចំណុច​ភូមិ​ភូមិ​អង់…

ខេត្តបាត់ដំបង ​៖ ចោរ​ដៃ​ស្អិត​ម្នាក់ក្នុង​ចំណោម​២​នាក់ ​ដែល​បានធ្វើ​សកម្មភាព​«​ឆក់​កាបូប​»​ពី​ជនបរទេស​ចំនួន​២​លើក​ផ្ទួន​ៗកាលពី​១០​ថ្ងៃមុន ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវរហូត​​ឃាត់​បាន​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥​ មីនា ខណៈ​​​កំពុង​សំងំ​លាក់ខ្លួន​នៅផ្ទះ​បក្សពួក ​ស្ថិត​នៅ​ចំណុច​ភូមិ​ភូមិ​អង់ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​​ម្នាក់​នោះ ឈ្មោះ​សេង វិចិត្រ ​​អាយុ​២២​ឆ្នាំ នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ ជន​នេះ​មាន​បក្សពួក​២​នាក់ទៀត ​ពេល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព តែ​ពេល​នេះ​បាន​រត់គេច​ខ្លួន​ មុន​ពេល​មុន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ ។ លោក​អធិការ​បញ្ជាក់​ថា ជន​នេះ​និង​បក្សពួក​ម្នាក់​ទៀតបាន​ធ្វើ​សកម្មភាព​«​ឆក់​»​ទ្រព្យសម្បត្តិ​ជនបរទេស​ចំនួន​២​លើក​ផ្ទូ​ន​ៗ កាលពី​ជាង​១​ស​ប្ដា​ហ៍​មុន​នេះ ហើយ​លោកស្នងការ​ខេត្តបាន​ចេញ​បញ្ជា​ភ្លាម​ៗ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​នេះ ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន​ម្នាក់ ។ រីឯ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន ​។

សូម​បញ្ជាក់​ថា បើ​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ចោរ​ដៃ​ស្អិត​ឈ្មោះ​សេង វិចិត្រ និង​កូ​
កន​ម្នាក់​ទៀត ត្រូវ​បាន​សង្ស័យ​ថា បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​«​ឆក់​កាបូប​» ភ្ញៀវ​ទេសចរ​​​បរទេស​ជាជន
ជាតិអា​ល្លឺ​ម៉​ង់​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​១៥ មីនា ពេល​កំពុង​ជិះ​កង់​តាម​ផ្លូវ នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​​ចំការ​សំរោង ក្រុង​បាត់ដំបង​ ។ លុះ​ប៉ុន្មាន​ថ្ងៃក្រោយ ក្រុម​នេះ​បាន​ធ្វើ​សកម្មភាព​«​ឆក់​ទ្រព្យសម្បត្តិ​» ភ្ញៀវ​ទេសចរ​​​បរទេស​មួយ​លើក​ទៀត នៅ​ម្ដុំ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។

ក្រោយ​ធ្វើ​សកម្មភាពបាន​សម្រេច ​ជន​ដៃដល់​បាន​ព្យាយាម​សម្ងំ​លាក់ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​ជំនាញនៃ​អធិការ​ក្រុង​បាត់ដំបង បាន​ប្រឹងប្រែង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈ​ពេល​១០​ថ្ងៃ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ស្នងការ​ខេត្ត រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់​ ។ ជុំវិញ​ការ​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ម្នាក់​នេះ អធិការ​ក្រុង​បាត់ដំបង លោក​ឆាង វណ្ណ​ឆៃ បាន​និយាយ​ថា ជន​ដៃដល់​បាន​សារភាព​ទ​ទួល​ស្គាល់​នូវ​ទ​ង្វើ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំង​២​លើក​នេះ​ហើយ​ ។

លោក​អធិការ​បាន​ស្រង់​ចម្លើយ​ជនសង្ស័យ​រូប​នេះ​ថា ទ្រព្យសម្បត្តិ ឬសម្ភា​រ​ដែល​ពួក​ខ្លួន​«​ឆក់​» បាន ​គឺ​នៅ​លើ​បក្សពួក​ខ្លួន​ ជា​អ្នក​យក​ទៅ​លក់​។ ទោះ​យ៉ាងណា លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​រៀបចំ​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត ហើយ​កម្លាំង​ជំនាញ​​​កំពុង​តាម​ស្រាវជ្រាវ​បន្ត ។

អត្ថបទសរសេរ ដោយ