ដ្បិតJack Maជាកំពូលមហាសេដ្ឋី…តែបង្ហាញការគោរពបំផុត
- សៀមរាប
ខេត្តសៀមរាប ៖ ក្នុងពេលមានវត្តមានរបស់កំពូលមហាសេដ្ឋីស្រុកចិន លោកចេក ម៉ា Jack Ma មកបំពេញទស្សនកិច្ចកម្សាន្តរយៈពេញមួយថ្ងៃ នៅតាមប្រាសាទអង្គវត្ត កាលពីថ្ងៃទី១២…
ខេត្តសៀមរាប ៖ ក្នុងពេលមានវត្តមានរបស់កំពូលមហាសេដ្ឋីស្រុកចិន លោកចេក ម៉ា Jack Ma មកបំពេញទស្សនកិច្ចកម្សាន្តរយៈពេញមួយថ្ងៃ នៅតាមប្រាសាទអង្គវត្ត កាលពីថ្ងៃទី១២…
ខេត្តសៀមរាប ៖ ក្នុងពេលមានវត្តមានរបស់កំពូលមហាសេដ្ឋីស្រុកចិន លោកចេក ម៉ា Jack Ma មកបំពេញទស្សនកិច្ចកម្សាន្តរយៈពេញមួយថ្ងៃ នៅតាមប្រាសាទអង្គវត្ត កាលពីថ្ងៃទី១២ មីនា ក្នុងនោះ ក៏ឃើញវត្តមានរបស់លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានមកទទួល និងជូនដំណើរលោកចេក ម៉ា ដើរទស្សនាតាមប្រាសាទអង្គរវត្ត ដោយក្តីរីករាយ និងបង្ហាញការគោរពគ្នាទៅវិញទៅមកបំផុត ។
កត់សម្គាល់ថា លោកចេក ម៉ា ជាកំពូលមហាសេដ្ឋីម្នាក់ពិតមែន តែឥរិយាបទរបស់លោកបានបង្ហាញនូវការគោរពផ្តល់តម្លៃយ៉ាងខ្លាំង ចំពោះប្រាសាទខ្មែរ ។ លោកបានសួរសំណួរនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរវត្ត ។ លោក ចេក ម៉ា លោកពិតជាស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ។
លោកចេក ម៉ា បានបញ្ជាក់ទៀតថា លោកនឹងមកកាន់រមណីយដ្ឋានអង្គរ ក្នុងឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់លោកនឹងមានលើក
ទី២ ឬទី៣បន្តទៀត ។
លោកសុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោកបានបញ្ជាក់ទៀតថា តាមរយៈវត្តមានរបស់លោក ចេក ម៉ា ក៏ដូចជាបុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោក ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឱ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍កាន់តែចាប់អារម្មណ៍ ហើយនឹងមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត។ គួររំលឹកថា ៖ កំពូលមហាសេដ្ឋី Jack Ma ធ្វើឱ្យផ្អើលសៀមរាប ពេលទៅលេងប្រាសាទខ្មែរ
ចែករំលែកព័តមាននេះ