ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើបាត់​សមាជិកគ្រួសារ​…​សូមទាក់ទង​មក​ជា​​បន្ទាន់…!

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ​សេចក្តីរាយការណ៍ាឱ្យដឹងថា មាន​ការ​ប្រទះ​ឃើញ​សាកសព​​បុរស​ម្នាក់ ដែល​មិន​ទាន់​ដឹង​​ពី​​មូលហេតុនៅឡើយ ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ​កុម្ភៈ ត្រង់ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ​សេចក្តីរាយការណ៍ាឱ្យដឹងថា មាន​ការ​ប្រទះ​ឃើញ​សាកសព​​បុរស​ម្នាក់ ដែល​មិន​ទាន់​ដឹង​​ពី​​មូលហេតុនៅឡើយ ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ​កុម្ភៈ ត្រង់ចំណុច​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។ លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យក៏​បាន​ដឹងដែរ​​ថា ក្រោយ​ពី​ទទួល​បាន​ព​័ត៌​មានរួច ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុនោះ គឺមាន​ពិតប្រាកដ​មែន ​។

លោកបន្តថា ក​ម្លាំង​ជំនាញ​បាន​ធ្វើការ​ពិនិត្យ និងធ្វើកោសល្យ​លើ​​សាកសព តែ​ពុំ​មានឃើញ​​ស្លាកស្នាម​អ្វី​ពាក់​​ព​័ន្ធ​លើបទល្មើសអ្វីមួយនៅឡើយ​ ខណៈ​កំពុងស្រាវជ្រាវ​បន្តទៀត ។ ​បើតាម​សន្និដ្ឋានបឋម​ថា​ សាក​សពអាច​​ជា​មនុស្ស​អនាថា ​(​វិកល​ច​រិ​ក​) ហើយ​​អាចស្លាប់​ដោយសារ​ជំងឺ​ និង​​អត់​អាហារ ​។

ទោះបីជាយ៉ាងណា នៅ​ទាន់​ដឹង​ពី​អត្តសញ្ញា​​សាកសព​​នៅឡើយ​ទេ ​។ ភិនភាគ​នៃ​សព គឺ​មាន​កំពស់​១,៦៣​ម សម្បុរ​ស្រ​អែម, ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់​ពណ៌​ខ្មៅ​ឆ្នូត​ស ​។ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ ដឹក​យក​មក​រក្សា​ទុក​នៅ​វត្ត​សែន​មនោ​រម្យ ដើម្បី​ស្វែងតាម​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដូច្នេះ បើបងប្អូន​មានបាត់សមាជិកគ្រួសារ សូមមកទំនាក់ទំនងជាបន្ទាន់ ។

អត្ថបទសរសេរ ដោយ