ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់រក​អ្នក​លេងសើច មានអី​ភ័យ​ឡើង​ញ័រ​ខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​លួច (​ម៉ូតូ​) ដែល​កើតហេតុ​ថ្ងៃ​ទី​០៤ ខែមករា នេះ នៅ​ម៉ោង​២០​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង​សាលា​ចិន​ស្ថិត​នៅ​ភូមិ​ស្វាយ​តា​មេឃ…

ខេត្តកណ្ដាល ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​លួច (​ម៉ូតូ​) ដែល​កើតហេតុ​ថ្ងៃ​ទី​០៤ ខែមករា នេះ នៅ​ម៉ោង​២០​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​បេតុង​សាលា​ចិន​ស្ថិត​នៅ​ភូមិ​ស្វាយ​តា​មេឃ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ទី​១-​ឈ្មោះ អាង សំរេច ភេទ​ទី​៣ អាយុ​២៣​ឆ្នាំ មានមុខ​របរ​អ្នក​ផាត់មុខ នៅ​ភូមិ​កោះ​ថ្មី ឃុំ​កោះធំ (​ក​) ស្រុក​កោះធំ ។ ២- ឈ្មោះ ស៊ុន ប៊ុ​ន​សាក់ ភេទ​ទី​៣ អាយុ​២៧​ឆ្នាំ មាន​មុខរបរ​ផាត់មុខ នៅ​ភូមិ​កំពុងស្វាយ​លើ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ។

ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ភិនភាគ​ម៉ូតូ​បាត់បង់​ម៉ូតូ​០១​គ្រឿង ម៉ាក​ហ្ស៊ូ​មមើ ពណ៌​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1W-4728 ។

សភាព​រឿងហេតុ​ជន​រង​គ្រោះ​ទាំង​២​បាន​ធ្វើ​ដំណើរ​ចេញពី​ស្ពាន​ឆ្លង​ទន្លេបាសាក់​កោះធំ តាម​ដងផ្លូវ​ជាតិ​លេខ​២១ ពី​ត្បូង​មក​ជើង ដើម្បី​មក​រក​មនុស្ស​ប្រុស​មក​លេងសើច លុះដល់​ចំណុច​ក្រោយ​វត្ត​ព្រែក​តា​ដួង​ក៏​បាន​ជួប​មនុស្ស​ប្រុស​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​សង់ សេរី​២០១៥ ពណ៌​ខ្មៅ ហើយ​ពួក​គេ​ក៏​បាន​សាសង​ជាមួយ​គ្នា នៅ​តាម​ផ្លូវ លុះ​មក​ដល់​សាលា​ចិន​ស្វាយ​តា​មេឃ ក៏​បបួល​គ្នា​ទៅ​រួមរ​ក្ស័​នៅ​ផ្លូវ​បេតុង​ខាងត្បូង​សាលារៀន ចូល​ទៅ​ខាងកើត​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ តែ​ឈ្មោះ អាង សំរេច មិន​ព្រម ព្រោះ​ផ្លូវ​ងងឹត​ពេក ខ្លាច​បាត់​ម៉ូតូ តែ​ពេល​មក​ដល់ ម៉ូតូ​ប្រហែល​មួយ​ម៉ែត្រ ស្រាប់តែ​មនុស្ស​ប្រុស​នោះ​បាន​ដក​កាំបិត​ប៉ុង​តោ​គំរាមរ​កកាប់ ដើម្បី​យក​ម៉ូតូ​ពេល​នោះ មនុស្ស​ប្រុស​នោះ​ក៏​បាន​ឡើង​លើ​ម៉ូតូ​ម៉ាក ZooMer.X ដែល​ជា​របស់​ឈ្មោះ អាង សំរេច ឃើញ​ដូច​ច្នេះ ស៊ុន ប៊ុ​ន​សាក់ ក៏​បាន​ឃាត់​ម៉ូតូ​សង់ សេរី​២០១៥ របស់​គ្នា​វា​ម្នាក់​ទៀត​បាន​ប្រតាយប្រតប់​យក​សោ​ម៉ូតូ ហើយ​ពេល​នោះ​គ្នា​វា​បាន​ជិះ​ម៉ូតូ​ដោល​ជើង​បំរុង​នឹង​រត់គេច តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែ​កថា ចោរ​ៗ ពេល​នោះ​ក៏​បាន​រត់​ចោល​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពាក់​ផ្លា​ក​លេខ កណ្តាល 1T-7943​បាត់​ទៅ ។

បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​កោះធំ​(​ខ​) ហើយ​កម្លាំង​ជំនាញ​កំពង់​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ និង​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ