ខេត្តកំពង់ស្ពឺ ៖ ចាត់ទុកថាសំណាងណាស់កុំតែម្តាយនាងមកទាន់កុំអីកូនក្លាយជាចំណីតណ្ហារបស់ ជនកំហូចបាត់ទៅហើយ។ ក្រោយបង្កបក្ខពួករបស់គេបានរត់គេចខ្លួនបាត់នៅសល់ជនសង្ស័យ ត្រូវម្តាយនាងចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ករណីប៉ុនប៉ងរំលោភនេះ កើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១១ ធ្នូ ២០១៨ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនបង្កឈ្មោះ មៀច វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានបើកគោយន្តពីសង្កែជ្រុំ មកដល់ចំណុចកើតហេតុរូបគេបានឃើញក្មេងស្រីរងគ្រោះកំពុងដើរ ពេលនោះរូបគេរួម និងបក្ខពួកពីរនាក់បានឈប់គោយន្តចុះមកជួប និងបានចាប់ផ្តួលទៅលើដី ប៉ុនប៉ងរំលោភ។ ពេលកំពុងធ្វើសកម្មភាពត្រូរូវម្តាយងក្មេងស្រីមកទាន់ហើយចាប់បាន ជនសង្ស័យខាងលើ ចំណែកបក្ខពួក២នាក់ទៀតបើកគោយន្ដរត់គេចខ្លួនបាត់។ជនសង្ស័យត្រូវបានម្តាយក្មេងស្រីប្រគល់ឲ្យសមត្ថកិចចាត់ការតាមតិនីវិធី។
នៅចំពោះមុខសមត្ថកិច្ច សង្ស័យឆ្លើយសារភាពថា រូបគេរួមនឹងបក្ខពួកពិតជាមានបំណងចាប់ក្មេងស្រី ខាងលើរំលោភពិតមែន តែពេលកំពុងធ្វើសកម្មភាពត្រូវម្ដាយនាងមកទាន់ ហើយចាប់រូបគេជាប់តែម្តង។
នៅរសៀលថ្ងៃទី១២ បន្ទាប់ពីកសាងសំណុំរឿង សមត្ថកិច្ចស្រុកបានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរ និងការពាអនីតិជនចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ