អូយ…ពិតជាឡូយអស្ចារ្យមែនកូននេះ
តាមប្រភពពីThe Sun បានឲ្យដឹងថា ក្មេងប្រុសជនជាតិអាមេរិក Ryan ដែលជាម្ចាស់ Channel YouTube Review ប្រដាប់ប្រដាក្មេងលេង…
តាមប្រភពពីThe Sun បានឲ្យដឹងថា ក្មេងប្រុសជនជាតិអាមេរិក Ryan ដែលជាម្ចាស់ Channel YouTube Review ប្រដាប់ប្រដាក្មេងលេង…
តាមប្រភពពីThe Sun បានឲ្យដឹងថា ក្មេងប្រុសជនជាតិអាមេរិក Ryan ដែលជាម្ចាស់ Channel YouTube Review ប្រដាប់ប្រដាក្មេងលេង (Ryan Toys Review) បានជាប់លើកំពូលតារាងអ្នករកលុយបានច្រើនជាងគេពីយូធូបនៅក្នុងឆ្នាំនេះ ។
Ryan មានអាយុ៨ឆ្នាំ រកបានប្រាក់២២លានដុល្លារ ក្នុងរយៈពេល១២ខែមកនេះ ដោយគ្រាន់តែបង្ហោះវីឌីអូបង្ហាញពីប្រដាប់ប្រដាក្មេងលេងលើយូធូបតែប៉ុណ្ណោះ ។
Channel YouTube របស់ Ryan មានការគាំទ្រច្រើនពីសំណាក់ក្មេងៗដូចគ្នា ដែលតែងតែមើលម្តងហើយមើលម្តងទៀត ជាពិសេស គឺនៅពេលញ៉ាំបាយ ។ តាមការពិត វាមិនមែនជាញើសឈាមរបស់ Ryan ម្នាក់ឯងនោះទេ ដែលអាចបង្ហោះវីឌីអូចូលយូធូបបាន ។ វាគឺជាស្នាដៃរបស់ម្តាយឪពុកគេ ដែលជាអ្នកថតវីឌីអូ និងរៀបចំកាត់តផ្សេងៗ។
Ryan បានយកឈ្នះលើតារាយូធូបផ្សេងៗ ដែលជាមនុស្សធំ ។ ក្នុងនោះ មានដូចជា Dude Perfect, Logan Paul និង PewDiePie ជាដើម។ ពិតជាមិនសរសើរមិនបានមែន !
ចែករំលែកព័តមាននេះ