រាជធានីភ្នំពេញ ៖ លំនៅឋាន និងទីតាំងហាងការហ្វេជនជាតិវៀតណាមត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការត្រូតពិនិត្យដោយឃាត់ខ្លួន ជនជាតិវៀតណាមចំនួន៥នាក់ដែលស្នាក់នៅខុសច្បាប់ ។
ការឃាត់ខ្លួនជនបរទេសនេះធ្វើឡើងនៅវេលាម៉ោង០៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ និងហាងកាហ្វេង៉ុកងឺង ហាងកាហ្វេធីថាន់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
តាមនគរបាលបានអោយដឹងថា ទីតាំងស្នាក់នោះ និងទីតាំងហាងកាហ្វេ នៅក្នុងភូមិក សង្កាត់ច្រាំងចំរេះ២ និងហាងកាហ្វេង៉ុកងឺង ហាងកាហ្វេធីថាន់ សង្កាត់ឫស្សីកែវ ត្រូវបានសមត្ថកិច្ច បានធ្វើការត្រួតពនិត្យឆែកឆេរទាំងព្រឹក ។
នៅក្នុងការឆែកឆេរសមត្ថកិច្ចរកឃើញជនបរទេសជាជនជាតិវៀតណាមចំនួន៨៥នាក់់ ស្រី៤៥នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន៨០នាក់ ស្រី៤៤នាក់ បានកាន់កាប់ និងប្រើប្រាស់ឯកសារត្រឹមត្រូវ ដោយមានបង្កាន់ដៃបង់ប្រាក់ចំនួន៧៥ច្បាប់ ប្រកាសទទួលស្គាល់ចំនួន១៥ច្បាប់ បង្កាន់ដៃស្នើសុំដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ចំនួន៧៥ច្បាប់ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចំនួន១៥ច្បាប់ ។
ដោយឡែកជនជាតិវៀតណាមចំនួន៥នាក់ ស្រី១នាក់ បានលួចឆ្លងដែនចូលមកស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់គ្មានលិខិតឆ្លងដែន ហើយត្រូវបាននគរបាលនាំខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ