រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេលមួយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កើតឡើង៧លើក (យប់៧លើក) ស្លាប់ប្រុស៣នាក់ របួសធ្ងន់ប្រុស៥នាក់ របួសស្រាល៦នាក់(ស្រី១នាក់) នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹង ។
មូលហេតុគ្រោះថ្នាក់ : មិនប្រកាន់ស្តាំ១លើក, មិនគោរពសិទ្ធិ៣លើក, ប្រជែង២លើកស្លាប់២នាក់, បត់គ្រោះថ្នាក់១លើកស្លាប់១នាក់ ។ សរុបស្លាប់៣នាក់ : ម៉ូតូ៣នាក់(មិនពាក់មួក៣នាក់) ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ១លើក, ម៉ូតូនឹងរថយន្តតូច៤លើក ស្លាប់២នាក់, ម៉ូតូដួលខ្លួនឯង១លើក ស្លាប់១នាក់, រថយន្តតូចនិងរថយន្តធំ១លើក ។ បណ្តាលឲ្យខូចខាតយាន១៣គ្រឿងក្នុងនោះមាន : ម៉ូតូ៧គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្តធំ១គ្រឿង ។ យានយន្តបង្កហេតុ : ម៉ូតូ៣លើក, រថយន្តតូច៤លើក ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ៤លើក, ផ្លូវខេត្ត៣លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : ភ្នំពេញ៣លើក ស្លាប់១នាក់ របួស៥នាក់,ខេត្តកំពង់ស្ពឺ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តព្រះសីហនុ១លើកស្លាប់១នាក់ ។ លទ្ធផលត្រួតពិនិត្យមធ្យោបាយថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ : មធ្យោបាយចូលគោលដៅ៦៣៥៥គ្រឿង (ម៉ូតូ៥៧%) មធ្យោបាយល្មើស៧០៦គ្រឿង (ម៉ូតូ៧៩%) អប់រំ២៤៨គ្រឿង (ម៉ូតូ៦៥%) មធ្យោបាយពិន័យ៤៥៨គ្រឿង (ម៉ូតូ៨៧%) ។
លទ្ធផលត្រួតពិនិត្យមួកនិងកញ្ចក់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះអនុវត្តចំនួន៣៥គោលដៅ : ម៉ូតូចូលគោលដៅ១៦៧១គ្រឿង អប់រំ១៤៨គ្រឿង ពិន័យចំនួនសរុប៣១១គ្រឿង (មួក២៣៧គ្រឿង កញ្ចក់៧០គ្រឿង ស្រវឹងគ្មាន ផ្សេងៗ៤គ្រឿង ៕
ចែករំលែកព័តមាននេះ