ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំ​ក៏​មិន​ចេញ​ដែរ ! ព្រោះតែ​ងងុយដេក​ទើប​អង្ករ​ប្រមាណ​២០​តោន​ធ្លាក់​ស្រះ​អស់(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អង្ករ​មួយ​គ្រឿង ម៉ាក​ហី​យ៉ា​ន់​ដាយ បើក​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ស្រះ​ទឹក​ចិញ្ចឹម​ត្រី សុខ តា​យ ដែល​បណ្តាល​ឲ្យ​អង្ករ​ធ្លាក់​ចូល​ទឹក​អស់ ហើយ​អ្នកបើកបរ​ម្នាក់…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អង្ករ​មួយ​គ្រឿង ម៉ាក​ហី​យ៉ា​ន់​ដាយ បើក​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ស្រះ​ទឹក​ចិញ្ចឹម​ត្រី សុខ តា​យ ដែល​បណ្តាល​ឲ្យ​អង្ករ​ធ្លាក់​ចូល​ទឹក​អស់ ហើយ​អ្នកបើកបរ​ម្នាក់ និង​ព្រូ​ម្នាក់​ទៀត​បាន​វា​ចេញពី​រថយន្ត​ខាងលើ តែ​អ្នក​ទាំង​ពីរ​បាន​រង​របួសស្រាល ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៣​ទាប​ភ្លឺ ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ឌួ​ង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ទាក់ទិន​នឹង​មូលហេតុ​នេះ​ខាងយើង​មិន​ទាន់​ដឹង​មក​ពី​អ្វី​នៅឡើយ​ទេ តែ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មក​ពី​អ្នកបើកបរ​ងងុយដេក ហើយ​បាន​រេច​ង្កួ​ត​ធ្លាក់​ផ្លូវ​តែ​ម្តង ។

មុន​ពេល​កើតហេតុ​នោះ​រថយន្ត​ខាងលើ​បានដឹង​អង្ករ​មក​ពី​បាត់ដំបង ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ជើង​មក​ត្បូង លុះដល់​ចំណុច​កើតហេតុ​នោះ ដែល​គេ​បាន​អះអាង​ថា អ្នកបើកបរ​ងងុយដេក​គឺ​បាន​រេច​ង្កួ​តទៅ​ខាងស្តាំ​ដៃ​បាន​ធ្លាក់​ចូល​ស្រះ​ទឹក​ចិញ្ចឹម​ត្រី សុខ តា​យ​តែ​ម្តង ។

ហើយ​នៅ​ខណៈ​ព្រឹក​នេះ​ម្ចាស់​អង្ករ​បាន​ហៅ​រថយន្ត​ផ្សេង​ទៀត​មក​ដឹក​យក​ទៅ​ហាង​ព្រោះ​វា​សើម ដែល​មាន​អង្ករ​ប្រហែលជា​២០​តោន ដែល​ដឹក​ពី​បាត់ដំបង​មក​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ