ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ ត​ភ្ជាប់​ឱ្យ​បាន​ឆាប់រហ័ស​ត្រឹម​ដំណាច់ឆ្នាំ​២០២៤​នេះ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ជា​គោលការណ៍ កំណត់​ឱ្យ​ក្រុមហ៊ុន​ផ្លូវដែក​របស់​អ្នកឧកញ៉ា គិត…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ជា​គោលការណ៍ កំណត់​ឱ្យ​ក្រុមហ៊ុន​ផ្លូវដែក​របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ត្រូវធ្វើ​យ៉ាងណា​បញ្ចប់​កិច្ចចរចា និង​ចុះ MOU ឱ្យ​ចប់​សព្វគ្រប់​នៅ​ចុងឆ្នាំ​នេះ បើ​ពុំ​ដូច្នេះ​ទេ សម្តេច​ធិ​បតី នឹង​ដកសិទ្ធិ​ពី​ក្រុមហ៊ុន ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​ផ្លូវដែក​របស់​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​អបអរសាទរ ខួប​២០​ឆ្នាំ កម្ពុជា​ចូល​ជាស​មា ជិ​ក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម នា​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖ “​ផ្លូវដែក​ឥឡូវ យើង​មាន​មួយ​ចំហៀង ពី​ជើង​ទៅ​ត្បូង ដែល​ត្រូវធ្វើ​ម៉េច​ចរចា ខ្ញុំ​បានឱ្យ​គោលការណ៍​ទៅ​ក្រសួង​ពាក់ព័ន្ធ ជាមួយ​ក្រុមហ៊ុន​ពាក់ព័ន្ធ ដើម្បី​ចរចា​គ្នា​ឱ្យ​បាន MOU យ៉ាង​យូរ​ចុងឆ្នាំ​នេះ ព្រោះ​យើង​កកស្ទះ គាំង​រាប់​សិប​ឆ្នាំ​មក​ហើយ​” ។

សម្តេច​មហា​បវរ​ធិ​បតី បាន​សង្កត់ធ្ងន់​ថា ៖ “​យើង​មិន​អាច​ទុក​តទៅ​ទៀត​ទេ ត្រូវ​ពង្រឹង ទៅ​ថ្ងៃ​មុខ​យើង​អាច​ពិនិត្យ​លទ្ធភាព រឿង​ផ្លូវដែក​ពី​ភ្នំពេញ ទៅ​ទិស​ខាងកើត ដើម្បី​ភ្ជាប់ ព្រោះ​វា ជួយ​ច្រើន នៅ​ក្នុង​ការ​ដឹក​ជញ្ជូន កាត់​បន្ថយ​ការ​ចំណាយ ចឹ​ង​សូមអ្នក​ឧកញ៉ា គិត ម៉េ​ង ហើយ​ខាង​ឯកឧត្តម ប៉េង ពោធិ៍​នា ធ្វើ​ម៉េច​ចរចា​ឱ្យ​ចប់ MOU រឿង​ផ្លូវដែក​នឹង​ឱ្យ​ចប់​ត្រឹម​ដាច់​ឆ្នាំ​នេះ ដើម្បី​យើង​ចាប់ផ្តើម​ធ្វើ​ការងារ​ពង្រឹង​ខាង​ហ្នឹង​” ។

ថ្លែង​ជា​សាធារណៈ​ទោះបីជា​ទឹកមុខ​មានការ​ញញឹម​ក្តី ប៉ុន្តែ​សម្តេច​បាន​និយាយ​ច្បាស់​ៗ បាន​លើក​ឡើង​ថា “​តែ​ចរចា​អត់​ចប់ ខ្ញុំ​ដក​ហើយ មិនល្អ​ឥត​ខ្ចោះ​ឱ្យ​តែ​វា​ដើរ ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ ហើយ​ចាំ​យើង​ពង្រឹង​ទៀត ជា​គោលការណ៍ ចឹ​ង​ទាំង​ក្រុមហ៊ុន ទាំង​ក្រសួង ឃើញ​បាន​ជជែក​ហើយ មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ មិនបាច់​យក​ល្អ​ឥត​ខ្ចោះ​នោះ​ទេ យក​អ្វី ដែល​អាច​ដើរ​បាន MOU ចាំ​ជជែក​គ្នា​ពេល​ក្រោយ​លម្អិត​ប៉ុណ្ណា ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​មាន​ជា​ឯកភាព​ជា​គោលការណ៍ អាច​ដំណើរការ​ចាប់ផ្តើម Upgrade ឬ​ជួសជុល​ម៉េច​បាន​” ។

ជាមួយ​គ្នា​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា “​ថវិកា​យើង​មាន​មួយ​ចំនួន សម្រាប់ សិក្សា​ផ្លូវដែក ប៉ុន្តែ​យើង​ចរចា​ឱ្យ​ហើយ ចាំ​ដាក់​ទៅ​បើ​មិន​អ​ញ្ជឹ​ង​យើង​ចាយ​លុយ​ឥតប្រយោជន៍ លើក​មុន​យើង​មាន​៣០០​លាន យ័ន សម្រាប់​ត្រៀម ដែល​ចិន​បាន​ផ្តល់​ឱ្យ​ជំនួយ​ឥត​សំណង សម្រាប់​ផ្លូវដែក​នេះឯង ប៉ុន្តែ​ដោយសារ​យើង​ចរចា​មិន ទាន់​បាន ចឹ​ង​រៀប​អាហ្នឹង​មួយ ដើម្បី Upgrade ធ្វើ​ម៉េច​អា​ជើង​ត្បូង​របស់​យើង​នឹង​កាន់តែ​ប្រសើរ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ