ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ម្ល៉េះ​! បាន​សម្រេច​ហើយ នាង​តាម​ទាន់​​ផ្អើលពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​ហើយ ពេល​ជិះ​គេចខ្លួន​ស្រាប់តែ​ជួប​ម្ចាស់​កំពុង​ដើរ​រក​ក៏​ស្រែក​ចោរ​ៗ​ផ្អើល​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ពី​ក្រោយ ដោយ​មើល​សភាពការណ៍​មិន​ស្រួល​ក៏​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​សម្រេច​ហើយ ពេល​ជិះ​គេចខ្លួន​ស្រាប់តែ​ជួប​ម្ចាស់​កំពុង​ដើរ​រក​ក៏​ស្រែក​ចោរ​ៗ​ផ្អើល​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់ពី​ក្រោយ ដោយ​មើល​សភាពការណ៍​មិន​ស្រួល​ក៏​ផ្តួល​ម៉ូតូ​ចោល រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៦​ព្រលប់ ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ ស្វាយ ច័ន្ទ​កន្និដ្ឋា អាយុ​២៥​ឆ្នាំ ភេទ​ស្រី មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ចំណែក​ម៉ូតូ​ដែល​ចោរលួច​មិន​បាន​សម្រេច​ខាងលើ​ម៉ាក ZOOMER X ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​1GL-4274​។

បើ​តាម​ម្ចាស់​ម៉ូតូ​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ក្រោយ​ត្រឡប់​មក​ពី​ធ្វើការ​វិញ បាន​ទុក​ម៉ូតូ​នៅ​ជាន់​ខាងក្រោម​ក្បែរ​ជណ្តើរ​ផ្ទះ​ដូច​សព្វដង ហើយ​ឡើង​ទៅ​បន្ទប់​ជាន់​ទី​១​ដើម្បី​ងូតទឹក ពេល​ចុះ​មក​វិញ​គោលបំណង​ទៅ​ទិញ​បាយ​ហូប ស្រាប់តែ​មិនឃើញ​ម៉ូតូ ពេល​នោះ​គាត់​ចេញ​មក​រក​មើល​នៅ​តាម​ផ្លូវ​២០០៤ ស្រាប់តែ​ជនសង្ស័យ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​របស់​គាត់ ពេល​ឃើញ​ដូច​នោះ​គាត់​បាន​ស្រែក «​ចោរលួច​ម៉ូតូ​ៗ» ។ ពេល​នោះ​មាន​អ្នក​រត់​ម៉ូតូឌុប​ក្បែ​នោះ​ឃើញ​ក៏​នាំ​គ្នា​ដេញ​តាម​ពីក្រោយ រហូត​បាន​មួយ​គីឡូ​ដី ទើប​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល ហើយ​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​បាន​យក​ម៉ូតូ និង​ម្ចាស់​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ និង​ឱ្យ​ម្ចាស់​ម៉ូតូ​ដាក់​ពាក្យបណ្តឹង​តែ​ម្តង ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​ងាយស្រួល​ធ្វើការ​ស្រាវជ្រាវ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ