សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋ (មានវីដេអូ)
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិក សមាជិកា មន្ត្រី…
ខេត្តមណ្ឌលគិរី ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិក សមាជិកា មន្ត្រី…
ខេត្តមណ្ឌលគិរី ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិក សមាជិកា មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា អមដំណើរដោយលោកឧកញ៉ា អុឹង ស៊ីតាតវីរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកា អនុសាខាស្រុក បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន ១,៣៥៨គ្រួសារ ដែលមកពីបណ្តាឃុំចំនួនបី គឺឃុំស្រែខ្ទុម ឃុំស្រែឈូក និងឃុំស្រែព្រះ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ពិធីនេះបានធ្វើឡើងនៅទីលានបាល់ទាត់ ក្រោយវិហារអ៊ិស្លាម ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ