ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ទៅចងសន្ទូចខ្យល់.គធ្លាក់ទឹកស្លាប់ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ជីហូអណ្តែង ស្ថិតនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយប្រាប់ថា ជនរងគ្រោះឈ្មោះ ស្ងួន សោក ភេទស្រី អាយុ៣៧ឆ្នាំ រស់ភូមិនៅឃុំកើតហេតុខាងលើ ។
បើតាមការឲ្យដឹងពីសាចញាតិរបស់ជនរងគ្រោះនិយាយថា កាលពីរសៀលនៅមុនពេលកើតហេតុពួកគេឃើញជនរងគ្រោះជិះទូកទៅចងសន្ទូចតែម្នាក់ឯងនៅចំណុចកើតហេតុខាងលើ ដោយមិនឃើញនាងត្រឡប់មកផ្ទះវិញសាច់ញាតិក៏នាំគ្នាជិះទូកទៅតាមមើលនៅពេលទៅជិតដល់ឃើញតែទូកមិនឃើញមនុស្សដល់ពេលជិះទូកទៅជិតក៏ប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយនៅក្បែរទូក ហើយក៏នាំគ្នាលើកជនរងគ្រោះដាក់លើទូកអុំយកមកផ្ទះ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពសន្និដ្ឋានថា មូលហេតុស្ត្រីរងគ្រោះទៅចងសន្ទូចខ្យល់.គបណ្តាលឲ្យធ្លាក់ពីលើទូកលង់ទឹកស្លាប់ពិតប្រាកដមែនក៏ប្រគល់សពជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ