សហរដ្ឋអាមេរិក ៖ ប៉ូលិសមូលដ្ឋានបានរាយការណ៍ឱ្យដឹងថា អតីតទាហានម្នាក់បានបាញ់ប្រហារក្នុងបារមួយដែលមានមនុស្សយ៉ាងច្រើនកុះករកាលពីយប់ថ្ងៃទី៧ វិច្ឆិកា ២០១៨ នៅជិតក្រុងឡូសអេនចឺឡេស រដ្ឋកាលីហ្វ័រនីញ៉ា ដោយសម្លាប់មនុស្ស១២នាក់មុនពេលរូបគេសម្លាប់ខ្លួនឯង។
ខ្មាន់កាំភ្លើងអាយុ២៨ឆ្នាំនោះឈ្មោះ IAN LONG បានធ្វើសកម្មភាពបាញ់ប្រហារនាពេលយប់ ខណៈមានមនុស្សជួបជុំគ្នាជាង១០០នាក់ ក្នុងនោះមាននិស្សិតច្រើននាក់ នៅទីក្រុងTHOUSAND OAKSភាគខាងជើងក្រុង MALIBU។ អតីតទាហានពីឆ្នាំ២០០៨ដល់២០១៣ ជននេះធ្លាប់បម្រើក្នុងជួរកងកម្លាំងពិសេសនៃកងម៉ារីនអាមេរិក ជាពិសេសធ្លាប់មកច្បាំងនៅអាហ្វហ្គានីស្ថានរយៈពេល៧ខែ។ ជននេះត្រូវបានភ្នាក់ងារប៉ូលិស និងបណ្ដាអ្នកជិតខាងស្គាល់ថា ជាមនុស្សមានសតិមិនល្អ ហើយពុំមានតម្រុយអ្វីថា រូបគេជាប់ទាក់ទិននឹងភេរវកម្មឡើយ។
នាថ្ងៃទី៨ វិច្ឆិកា អ្នកទទួលខុសត្រូវម្នាក់នៃប៉ូលិសFBIក្រុងTHOUSAND OAKS លោក PAUL DECACOURT ក្នុងសន្និសីទសារព័ត៌មានមួយគូសបញ្ជាក់ថា វាជាការប្រញាប់ប្រញាល់ពេក ក្នុងការនិយាយពីហេតុផលនៃការបាញ់ប្រហារនោះ ប៉ុន្តែមកទល់ពេលនេះពុំមានអ្វីរកឃើញថារូបគេមានពួកអ្នកផ្សំគំនិតឡើយ។ យើងនឹងតាមដានតាមរយៈបណ្ដាសម្ភារ វីដេអូឬព័ត៌មានវិទ្យានានា។
លោកថាបណ្ដាភស្តុតាងដែលប្រមូលបាន នៅផ្ទះរបស់ជនសង្ស័យនិងក្នុងបារ BORDERLINE BAR AND GRILL នឹងបន្តធ្វើការវិភាគថែមទៀត។ ជិះរថយន្តម្ដាយរបស់គេមក ដែលIAN LONGនាយប់ថ្ងៃទី៧វិច្ឆិកា បានចូលមកក្នុងបារនោះដែលនិយមចូលដោយពួកយុវជនមូលដ្ឋាន ដោយរូបគេកាន់កាំភ្លើងខ្លីម៉ាកGLOCKមួយដើមដែលមានបង់ដាក់គ្រាប់បានច្រើន។ជននោះបានបាញ់្់សម្លាប់អ្នកយាម មុនពេលចូលក្នុងបារដើម្បីបាញ់ប្រហារ។
ក្មេងប្រុសអាយុ២០ឆ្នាំម្នាក់ដែលនិយមចូលបារនេះនិយាយថា ខ្ញុំឃើញខ្មាន់កាំភ្លើងស្លៀកពាក់់ខ្មៅ មានពាក់វ៉ែនតានិងបិទមុខ។ជននោះដកកាំភ្លើងហើយចាប់ផ្ដើមបាញ់ប្រហារ។ក្មេងនោះថារូបគេខំលូនចេញមករករថយន្តរបស់គេ។
ប្រមុខប៉ូលិសតំបន់VENTURAជាយក្រុងឡូសអេនចឺឡេស លោកGEOFF DEANថ្លែងនាថ្ងៃទី៨វិច្ឆិកាថា នោះជាឆាកបាញ់ប្រហារយ៉ាងសែនទារុណបំផុត ជាមួយឈាមហូរគ្រប់កន្លែង។ក្នុងចំណោមជនរងគ្រោះស្លាប់ មានភ្នាក់ងារប៉ូលិសម្នាក់ដែលចូលមកធ្វើអន្តរាគមន៍មុនគេបង្អស់។
ប្រធានាធិបតីអាមេរិកលោកដូុណាល់ត្រាំ ប្រកាសឲ្យបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដងជាការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ។ចំពោះតុល្យការច្បាស់នៃអ្នករងរបួស នៅពុំទាន់ដឹងនៅឡើយ មកទល់រសៀលថ្ងៃទី៨វិច្ឆិកា៕ វីដេអូដកស្រង់ចេញពី ABC News
https://www.youtube.com/watch?v=UYbkbXCrC6E
ចែករំលែកព័តមាននេះ