ប្រទេសឥណ្ឌូណេស៊ី ៖ ប្រមុខគណៈកម្មាធិការសន្តិសុខដឹកជញ្ជូនជាតិ រាយការណ៍នាថ្ងៃទិ១វិច្ឆិកាថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅ២ នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី LION AIRដែលធ្លាក់ក្នុងសមុទ្រ កាលពីថ្ងៃទី២៩តុលាជាមួយមនុស្ស១៨៩នាក់ត្រូវបានរកឃើញហើយ។
អ្នកទទួលខុសត្រូវរូបនោះលោក SOERJANTO TJAHJOKO ថ្លែងថា យើងបានរកឃើញប្រអប់ខ្មៅមួយហើយ។ ចំណែកកងទ័ពឥណ្ឌូណេស៊ីប្រកាសនាថ្ងៃទី៣១តុលាថា អាចរកឃើញតួយន្តហោះធ្លាក់ នៅបាតសមុទ្រមានជម្រៅពី៣០ទៅ៤០ម៉ែត្រ។ដើម្បីតាមរកប្រអប់ខ្មៅទាំង២នៃយន្តហោះ មនុស្សប្រមាណជា១០០០នាក់ត្រូវបានប្រមូល ក្នុងនោះមានអ្នកមុជទឹកច្រើនសិបនាក់ ជាមួយជំនួយរបស់ឧទ្ធម្ភាគចក្រនិងនាវាជាច្រើនគ្រឿង។អាជ្ញាធរបដិសេធលទ្ធភាពរកឃើញអ្នកនៅរស់រានមានជីវិត។
ពួកអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីរកឃើញជាបន្តបន្ទាប់បំណែកសាកសពមនុស្សថ្មីៗ នៅកន្លែងយន្តហោះធ្លាក់។បំណែកសាកសពទាំងនោះប្រមូលដាក់ក្នុងថង់បញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិសក្រុងហ្សាការតា ពិនិត្យNDAដើម្បីកំណត់អត្តសញ្ញាណ ហើយក្នុងចំណោមសាកសពទាំងនោះមានសាកសពកូនង៉ែតម្នាក់ផង។
ប្រអប់ខ្មៅដែលរកឃើញក្នុងចំណោមបំណែកជាច្រើននៅបាតសមុទ្រ ហាក់នៅល្អពុំមានការខូចខាត។ ពួកអ្នកស៊ើបអង្កេតខិតខំស្រាវជ្រាវកំណត់ឲ្យដឹកថា ហេតុអីអ្នកបើកយន្តហោះស្នើសុំហោះបកត្រឡប់ក្រោយវិញ មុនពេលបាត់ការទាក់ទង ១៣នាទីក្រោយការហោះចេញ។ មានតែបំណែកតូចៗរបស់យន្ត ជាមួយរបស់របររបស់អ្នកដំណើរត្រូវបានរកឃើញ តែតួយន្តហោះពុំទាន់រកឃើញ ខណៈសាកសពមនុស្សច្រើននាក់អាចជាប់នៅក្នុងនោះ។បំណែកសាកសពមនុស្សប្រមូលដាក់ថង់ជិត៥០ហើយ។
ក្រោយការធ្លាក់យន្តហោះនោះរដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី បានសម្រេចដកតំណែងបណ្ដាបុគ្គលិករបស់ក្រុមហ៊ុនLION AIR។ចំណែកប្រធានាធិបតីឥណ្ឌូណេស៊ីលោកJOKO WIDODO បានចេញបញ្ជាឲ្យសើរើឡើងវិញទាំងអស់បទបញ្ជានៃសន្តិសុខអាកាស ក្រោយគ្រោះថ្នាក់ធ្លាក់យន្តបហោះប៊ូអ៊ីង737MAX8ដែលទើបដាក់ឲ្យប្រើប្រាស់នោះ៕
ចែករំលែកព័តមាននេះ