វិធីក្នុងការធ្វើឲ្យអ្នកស្គមបានក្នុងពេលព្រឹក តើបែបណាទៅ ?
1.ក្រោយពេលដែលអ្នកទើបតែក្រោកពីគេង អ្នកគួរតែពត់ខ្លួនជាមុនសិន ដោយមិនគួរប្រញាប់ចុះពីលើគ្រែនោះទេ ។ ការធ្វើចលនានេះអាចធ្វើឲ្យឈាមក្នុងរាងកាយអ្នកដើរស្រួល ដោយធ្វើឲ្យអ្នកអាចមានរាងស្អាតបាន ។
2.បន្ទាប់មក អ្នកអាចញ៉ាំទឹកចំនួនមួយកែវបាន ដើម្បីអាចបញ្ចេញជាតិពុលមកក្រៅអស់ ថែមទាំងអាចប៉ូវជាតិទឹកក្នុងរាងកាយអ្នកបានទៀតផង ។ ជាពិសេសនឹងធ្វើឲ្យអ្នកមានរាងស្អាត ព្រមទាំងមានស្បែកដែលទាក់ទាញខ្លាំងផងដែរ ។
3.មុនពេលដែលអ្នកលុបមុខ អ្នកគួរតែប្រើកន្សែងក្តៅមកស្អំមុខជាមុនសិន ទើបប្តូរមកកន្សែងត្រជាក់ ដោយអ្នកអាចប្តូរចុះប្តូរឡើងចំនួន៣ដង ។ ក្រោយពេលដែលអ្នកស្អំរួច អ្នកអាចច្របាច់ហ្វមលាងមុខលើដៃ រួចធ្វើការសម្អាតមុខអ្នកបាន ។ នៅពេលដែលអ្នកធ្វើបែបនេះ មុខអ្នកនឹងអាចតូចបាន ។
ដូចនេះ អ្នកអាចសាកល្បងប្រើវិធីទាំងនេះ ដើម្បីជួយធ្វើឲ្យរាងអ្នកស្អាត (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ