Eric Abidal ៖ «គ្រប់គ្នាដឹងទេ ពេលណាដែល Messi ខឹង…»
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាកររបស់ Barcelona និងជាប្រធានក្រុមបាល់ទាត់នាពេលបច្ចុប្បន្ន Eric Abidal បានប្រាប់ថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាកររបស់ Barcelona និងជាប្រធានក្រុមបាល់ទាត់នាពេលបច្ចុប្បន្ន Eric Abidal បានប្រាប់ថា…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតកីឡាកររបស់ Barcelona និងជាប្រធានក្រុមបាល់ទាត់នាពេលបច្ចុប្បន្ន Eric Abidal បានប្រាប់ថា Messi មិនចាំបាច់និយាយចេញមក ទើបគ្រប់គ្នាដឹងថា ខឹងនោះទេ ។
កាលពីពេលថ្មីៗនេះ វីវបុរសរបស់ក្លិប Barcelona អតីតកីឡាករ Diego Maradona បានរិះគន់ទៅលើភាពជាអ្នកដឹកនាំរបស់ Lionel Messi តែពេលនេះ Eric Abidal បានចេញមុខការពារកីឡាករ Messi ដោយលើកឡើងថា Messi មានបេះដូងជាអ្នកដឹកនាំស្រាប់ ។
Abidal ប្រាប់លើវេបសាយ Blaugrana ថា ៖«គាត់គឺជាគម្រូកាពីទែន ។ មិនមែនត្រឹមតែទេពកោសល្យនោះទេ តែគឺជាលក្ខណៈបុគ្គលតែម្តង ។ គាត់មិនសូវនិយាយច្រើនទេ តែគាត់បានបង្ហាញពួកយើងពីអ្វីទាំងអស់នៅលើតារាង ។ គាត់គឺជាកីឡាករសំខាន់សម្រាប់ពួកយើង»។
អតីតកីឡាករ Barcelona រូបនេះបានបន្តថា ៖«ពួកយើងតែងតែថា Leo មិនចាំបាច់និយាយឡើយ ។ គ្រប់គ្នាអាចដឹងបាន ពេលណាដែលគាត់ខឹង និង ពេលណាគាត់សប្បាយចិត្ត ។ ខ្សែជីវិតរបស់ Leo គឺពិតជាល្អណាស់ តែអ្វីដែលគាត់តែងតែប្រាប់គឺ មានតែការប្រឹងប្រែងទេ ទើបអាចឲ្យអ្វីៗជាច្រើនសម្រេចបាន» ។
គួរបញ្ជាក់ផងដែរថា Messi បានស៊ុតចូល១១គ្រាប់ ក្នុងការប្រកួត១១ដង តាំងពីដើមរដូវកាលមកដល់ពេលនេះ សម្រាប់ក្លិបអ្នកមានបុណ្យ Barcelona ៕
ចែករំលែកព័តមាននេះ