ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​រហ័ស​ណាស់​! លេង​មក​ក្រោយ​ភ្លាម​… ប្រូច​បាត់ តាម​មិន​ទាន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​៣​នាក់ ក្នុង​នោះ​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ MSX ដើរ​លេង​សុខ​ៗ​ក៏​ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​អ្នក​អង្គុយ​ពីក្រោយ​បាន​សម្រេច អស់​លុយ​ខ្មែរ​១​លាន​រៀល និង​លុយ​ដុល្លារ​ចំនួន​300$ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី ម៉ោង២​និង​៣០​នាទី…

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​៣​នាក់ ក្នុង​នោះ​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ MSX ដើរ​លេង​សុខ​ៗ​ក៏​ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​អ្នក​អង្គុយ​ពីក្រោយ​បាន​សម្រេច អស់​លុយ​ខ្មែរ​១​លាន​រៀល និង​លុយ​ដុល្លារ​ចំនួន​300$ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី ម៉ោង២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២១៧ នៅ​ចំណុច​ក្បែរ​នឹង​ស្តុ​ប​អូ​តែ​លស ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្នា​៣​នាក់ ប្រុស​ម្នាក់ និង​ស្រី​២​នាក់ ដោយ​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ស បើកបរ​មក​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ ស្តុ​ប​អូ​តែ​លស ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើក​ស្រប​ទិស​ដៅ​គ្នា​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជិះ​មក​ជិត រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​អង្គុយ​ពីក្រោយ​បាន​សម្រេច ហើយ​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​ស្រែ​កថា «​ចោរ​ៗ» និង​ជិះ​ម៉ូតូ​ដេញ​តាម ប៉ុន្តែ​តាម​អត់​ទាន់ ។ ហើយ​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ខ្មែរ​១​លាន​រៀល និង​លុយ​ដុល្លារ​ចំនួន​300$ អត្ត​សញ្ញាណ​ប័​ណ្ឌ​១ និង​លិខិតឆ្លងដែន 1 ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ផ្សារ​ថ្មី​២​ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ