សហរដ្ឋអាមេរិក ៖ លោកដូណាល់ ត្រាំ ត្រៀមខ្លួនរួចហើយ សម្រាប់ការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនាឆ្នាំ២០២០ទៀត។ ទោះបីនៅសល់ពេល២ឆ្នាំទៀត ទើបដល់ពេលបោះឆ្នោតក្ដី ក៏ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋរូបនេះ បានអះអាងថា លោកប្រមូលប្រាក់បានរួចហើយចំនួន១០០លានដុល្លារ សម្រាប់យុទ្ធនាការឃោសនាឲ្យលោកបានជាប់ឆ្នោតជាថ្មី។
យោងតាមតួលេខផ្លូវការរបស់គណៈកម្មាធិការបោះឆ្នោតសហព័ន្ធថា លោកត្រាំប្រមូលប្រាក់បានជិត១៨លានដុល្លាររវាងខែកក្កដានិងខែកញ្ញា ដែលបែបនោះអាចឲ្យលោកសម្រេចប្រមូលប្រាក់បានលើសពី១០០លានដុល្លាររួចហើយមកទល់ថ្ងៃនេះ។
គេអាចនិយាយបានថា លោកត្រាំ ពុំបានបណ្ដោយឲ្យពេលវេលាបាត់បង់មួយវិនាទីឡើយ ក្នុងការធ្វើយុទ្ធនាការរបស់លោក ចាប់តាំងពីលោកឡើងកាន់អំណាចពីខែមករាឆ្នាំ២០១៧មក។ទើបលាតត្រដាងកាលពីខែមីនា ឆ្នាំ២០១៨ ពាក្យស្លោកឃោសនាថ្មីរបស់លោកគឺ «KEEP AMERICA GREAT»។ ចាប់តាំងពីពេលនោះមកលោកត្រាំ បង្កើនការធ្វើដំណើរទៅចូលរួមក្នុងអង្គមីទ្ទីងនានាក្នុងទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ