រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាអ្នករកស៊ីទិញលក់ដែកចាស់ៗ កាលពីរសៀលថ្ងៃទី៥ តុលា ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញ ចាប់នាំខ្លួនទៅតុលាការ ពាក់ព័ន្ធចេញសែកស្អុយជិត២០ ម៉ឺនដុល្លារអាមេរិក។ ស្ត្រីរូបនោះមានឈ្មោះ នី គឹមអាន អាយុ៥៩ឆ្នាំ មានទីលំនៅសង្កាត់ទំប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរទិញលក់ដែកសរសៃរ។
ដើមចមបណ្តាលឲ្យមានការចាប់ខ្លួនថៅកែទិញលក់ដែកខាងលើនេះ ត្រូវបានគេដឹងថា ក្នុងអំឡុងឆ្នាំ២០១៦-២០១៧ កន្លងទៅ ជនសង្ស័យបានប្រមូលទិញដែកសរសៃពី ក្រុមអាជីវកម្មតូចតាច ដែលដើរទិញតាមដេប៉ូយកទៅលក់ឲ្យ។ នៅពេលគេយកដែកទៅលក់ឲ្យ ជនសង្ស័យតែងតែនៅខ្វះលុយគេ មិនដែលឲ្យគ្រប់តម្លៃដែកនោះទេ និងចេះតែកើតឡើងថែមទៀតផង ជាក់ស្តែងរឿងនេះស្ត្រី នី គឹមអាន បានជំពាក់ដើមបណ្តឹងម្នាក់ លើទឹកប្រាក់ចំនួន១៨ ៥០០០ដុល្លារអាមេរិក។
ដើមបណ្តឹងធ្លាប់បានទារប្រាក់ដែលថៅកែដែកនៅខ្វះជាញឹកប់ ទើបនៅពេលថ្មីនេះជនសង្ស័យបានចេញសែកឲ្យទៅម្ចាស់ដែកជាសែកស្អុយទៅវិញ។ ក្រោយពីចេញមូលប្បទានបត្រអត់សាច់ប្រាក់ជិត២០ ម៉ឺនដុល្លារនោះ ត្រូវបានម្ចាស់ប្រាក់ប្តឹង សមត្តកិច្ចឲ្យចាប់ខ្លួននោះ ហើយសំណុំរឿងនេះកំពុងស្ថិតដំណាក់កាលអយ្យការកំពុងធ្វើការសាកសួរ តែការសាកសួរបើគ្មានប្រាក់តម្កល់ទេពិតជាដេកគុក៕
ចែករំលែកព័តមាននេះ