ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នកខ្លះ​មិន​ជឿ​ថា​មាន​ប្រេត ?

5 ឆ្នាំ មុន

បើ​និយាយ​ពី​បញ្ហា​ប្រេត មនុស្ស​ខ្លះ​ជឿ​ថា​មាន​មែន តែ​អ្នកខ្លះ​ក៏​មិន​ជឿ​ថា​មាន​ប្រេត​ទេ ព្រោះថា​ហេតុ​ដែល​មិន​ជឿ​មក​ពី​សេចក្ដី​ទុក្ខ​ក្នុង​ប្រេតវិស័យ​នោះ​វា​ធ្ងន់ វេទនា​ហួសហេតុ​ពេក ម្យ៉ាងទៀត​ដោយសារ​តែ​មិន​បានឃើញ​ប្រេត​នោះ​ផ្ទាល់​នឹង​ភ្នែក​។ តែបើ​ផ្អែក​លើ​ទ្រឹស្តី​ពុទ្ធសាសនា រឿង​ប្រេត​នេះ​ប្រាកដជា​មាន​មែន មូលហេតុ​ដែល​នាំ​ឱ្យ​កើតជា​ប្រេត​មក​អំពី​ការ​ប្រព្រឹត្ត​កម្ម​ទាំងឡាយ​មានការ​លោភលន់ ចង់បាន​របស់ទ្រព្យ​អ្នក​ដទៃ​ដោយ​ឥត​អៀនខ្មាស​ជាដើម​។…

បើ​និយាយ​ពី​បញ្ហា​ប្រេត មនុស្ស​ខ្លះ​ជឿ​ថា​មាន​មែន តែ​អ្នកខ្លះ​ក៏​មិន​ជឿ​ថា​មាន​ប្រេត​ទេ ព្រោះថា​ហេតុ​ដែល​មិន​ជឿ​មក​ពី​សេចក្ដី​ទុក្ខ​ក្នុង​ប្រេតវិស័យ​នោះ​វា​ធ្ងន់ វេទនា​ហួសហេតុ​ពេក ម្យ៉ាងទៀត​ដោយសារ​តែ​មិន​បានឃើញ​ប្រេត​នោះ​ផ្ទាល់​នឹង​ភ្នែក​។ តែបើ​ផ្អែក​លើ​ទ្រឹស្តី​ពុទ្ធសាសនា រឿង​ប្រេត​នេះ​ប្រាកដជា​មាន​មែន មូលហេតុ​ដែល​នាំ​ឱ្យ​កើតជា​ប្រេត​មក​អំពី​ការ​ប្រព្រឹត្ត​កម្ម​ទាំងឡាយ​មានការ​លោភលន់ ចង់បាន​របស់ទ្រព្យ​អ្នក​ដទៃ​ដោយ​ឥត​អៀនខ្មាស​ជាដើម​។ លុះ​អស់​អាយុសង្ខារ​ទៅ​ក៏​រុញ​បដិសន្ធិ​បុគ្គល​នោះ​ទៅ​ទុក​កន្លែង​ណា​ដែល​អត់ កន្លែង​ដែល​វេទនា ។

សូម​លើកយក​មនុស្ស​ងងឹតភ្នែក​ពី​កំណើត​មក​ប្រៀបធៀប តាម​ធម្មតា​អ្នក​ដែល​ងងឹតភ្នែក​ពី​កំ​ណើ​ង​រមែង​មិន​ធ្លាប់​ស្គាល់​អ្វី​ទៅ​ដែល​ហៅ​ថា​ស្អាត ល្អ​នោះ​ទេ បើទុកជា​យើង​ខំព្យាយាម​ពន្យល់​ថា ស្ត្រី​នេះ​ស្អាត បុរស​នោះ​ល្អ​យ៉ាងណា​ៗ​ក៏​ដោយ ក៏​បុគ្គល​ងងឹត​នោះ​មិន​ងាយ​យល់​បាន​ឡើយ ថែម​ទាំង​បដិសេធ​ថា ក្នុង​លោក​នេះ​គ្មាន​ស្អាត គ្មាន​ល្អ គ្មាន​ខៀវ លឿង ក្រហម​អ្វី​ទេ ។

តើ​សម្តី​បដិសេធ​របស់​មនុស្ស​ងងឹតភ្នែក​ពី​កំណើត​បែប​នេះ គួរ​ទេ យុត្តិធម៌​ទេ?

រឿង​នេះ​សបញ្ជាក់​ថា សត្វលោក​ខ្លះ​ក៏​ងងឹត​ដូច​គ្នា​ដែរ ព្រោះ​ធូលី​ដ៏​ក្រាស់ឃ្មឹក​គឺ​រាគាទិកិលេស​ជាដើម បាន​ហើរ​ចូល​ទៅ​ក្នុង​ភ្នែក គឺ​បញ្ញា​ឲ្យ​ខ្វាក់​តាំងពី​កំណើត​មក​ម្ល៉េះ គេ​មិន​ងាយ​នឹង​មើលឃើញ​ថា អ្វី​ទៅ​ជា​បាប អ្វី​ទៅ​ជា​បុណ្យ អ្វី​ទៅ​ជា​សួគ៌ អ្វី​ទៅ​ជា​នរក ប្រេត​បាន​ទេ និង​ថែម​ទាំង​បដិសេធ​ថា ក្នុង​លោក​នេះ​គ្មាន​បាប គ្មាន​បុណ្យ គ្មាន​សួគ៌ គ្មាន​នរក ប្រេត​ទៀត​ផង ។

កាលបើ​ភ្នែក​គឺ​បញ្ញា​ត្រូវ​ធូលី​គឺ​កិលេស​ចូល​ទៅ​បិទ​បាំង​យ៉ាងនេះ​ហើយ ក៏​មិន​អាច​មើលឃើញ​រូប​ប្រេត​បាន​ឡើយ ប៉ុន្តែ​ចំពោះ​អ្នកមាន​បញ្ញា​ឆ្លាត​ក្នុង​បុណ្យ​កុសល​រមែង​ប្រាសចាក​ធូលី គឺ​កិលេស ហើយ​លោក​ប្រកប​ព្រម​ដោយ​វិជ្ជា​ជ្រាប​ច្បាស់​នូវ​លោក​នេះ​និង​លោក​ខាង​មុខ ។​ដូច្នេះ​រឿង​ណា​ដែល​បុថុជ្ជន​មិនដឹង អ្នកមាន​បញ្ញា​លោក​ដឹង អ្វី​ដែល​បុថុជ្ជន​មើល​មិនឃើញ អ្នកមាន​បញ្ញា​លោក​មើលឃើញ តែង​ខ្លាច​អំពើអាក្រក់​ប្រព្រឹត្ត​តែ​កុសលធម៌​ពេញ​មួយ​ជីវិត ។