ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្តី​កាន់តែ​បានដៃ​និង​កាន់តែ​កាច​សាហា.វ​… ​ពេល​គេ​ផ្ញើ​កាំភ្លើង​ទុក​នឹង​​ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​មិនដឹង​ថា​យ៉ាងម៉េច​ក្នុង​ខ្លួន​នោះ​ទេ ឱ្យ​តែ​បាន ផឹកស្រា​ស្រវឹង​ម្ដង​ៗ គឺ​តែងតែ​បង្ករឿង​ប្រើ​ហិង្សារ ន​ង​ជេរ​ប្រមាថ​ទៅ​លើ​ប្រពន្ធ​ដែល​មាន​វ័យចាស់​ជាង ខ្លួន ជា​ញឹកញាប់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​មិនដឹង​ថា​យ៉ាងម៉េច​ក្នុង​ខ្លួន​នោះ​ទេ ឱ្យ​តែ​បាន
ផឹកស្រា​ស្រវឹង​ម្ដង​ៗ គឺ​តែងតែ​បង្ករឿង​ប្រើ​ហិង្សារ ន​ង​ជេរ​ប្រមាថ​ទៅ​លើ​ប្រពន្ធ​ដែល​មាន​វ័យចាស់​ជាង
ខ្លួន ជា​ញឹកញាប់ ។

លុះ​លើក​ចុង​ក្រោយ​នេះ បន្ទាប់​ត្រឡប់​ពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ខាងក្រៅ​វិញ បាន​ជេរ​ប្រមាថ​រួច​យក​កាំភ្លើង​ដែល​មិត្តភក្តិ​ជា​មន្ត្រី​នគរបាល​ម្នាក់​ផ្ញើ​ទុក បែរ​យក​គំរាម​បាញ់​សម្លាប់​ប្រពន្ធ ខណៈ​នោះ​ដោយសារ​តែ​មាន​ការ​ភ័យ​ខ្លាច​ប្ដី​ពេក ទើប​ស្ត្រី​ជា​ប្រពន្ធរ​ត់ទៅ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល ប៉ុស្តិ៍​ចោម​ចៅ​៣​ឱ្យ​ចុះ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០២ និង​៥០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ កញ្ញា ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១០ ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​ប្តី​ខាងលើ ឈ្មោះ​អ៊ិ​ន សា​រិ​ត អាយុ​៣៥​ឆ្នាំ ជា​លក់ដូរ ត្រូវ​កម្លាំង​ដកហូត​បាន​កាំភ្លើងខ្លី​១​ដើម ម៉ា​កឡុក​ផលិត​នៅ​ប្រទេស​អូ​ទ្រី​ស បង់​១ និង​គ្រាប់​ចំនួន​១៥​គ្រាប់​។ រីឯ​ប្រពន្ធ​ឈ្មោះ​លី អៀង អាយុ​៤៨​ឆ្នាំ ជា​អ្នកលក់​ដូរ​ដែរ អ្នក​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដឹង​ទៀត​ថា កន្លង​មក ប្ដី​-​ប្រពន្ធ​១​គូ​នេះ តែងតែ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ ខណៈ​ប្ដី​ផឹកស៊ី​ស្រវឹង ។ បច្ចុប្បន្ន នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំ​រឿង​នៅ​ប៉ុស្តិ៍​តែ​ម្ដង ។

ជន​នេះ​បាន​សារភាព​ប្រាប់​នគរបាល​ថា «​ខ្លួន​ពិតជា​បាន​រករឿង​ជេរ​ប្រមាថ និង​គំរាម​សម្លាប់​ប្រពន្ធ​មែន​»​។ ហើយ​ចំពោះ​កាំភ្លើង​ដែល​ខ្លួន​ប្រើ​នេះ គឺជា​របស់​មិត្តភក្តិ​ម្នាក់​ដែល​ជា​មន្ត្រី​នគរបាល​នៅ​ស្រុក​សំពៅ​លូន​ដែល​​ជាប់រវល់​ទៅ​ប្រទេស​ថៃ បាន​យក​មក​ផ្ញើ​ឱ្យ​ខ្លួន​រក្សា​ទុក​បណ្ដោះអាសន្ន ។ ទោះបីជា​បែប​ណា នៅ​មិន​ទាន់​ដឹង​ថា ខាង​នគរបាល​មាន​ចំណាត់ការ​បែប​ណា​លើ​បុរស​រូប​នេះ​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ