ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យចុះឡើងៗបែកធ្លាយ​ខ្ទេចខ្ទី​អស់​ 

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ក្នុង​ពេល​ចុះ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​រក​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវដោយ​រក​ឃើញ​មាន​ថ្នាំញៀន​កាលពី​យប់​ថ្ងៃ​ទី​១៣ កញ្ញា​ឆ្នាំ​២០១៨ ក្រោយ​ផ្ទះសំណាក់​លី​ហូ​វ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនសង្ស័យ​ឈ្មោះ​សាយ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ក្នុង​ពេល​ចុះ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​រក​អាវុធ​ជាតិ​ផ្ទុះ​តាម​ដងផ្លូវដោយ​រក​ឃើញ​មាន​ថ្នាំញៀន​កាលពី​យប់​ថ្ងៃ​ទី​១៣ កញ្ញា​ឆ្នាំ​២០១៨ ក្រោយ​ផ្ទះសំណាក់​លី​ហូ​វ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ឈ្មោះ​សាយ រតនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ​។

សមត្ថកិច្ច​ឆែកឆេរ​ជនសង្ស័យ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ចំនួន​៤​កូន​ថង់​តូច ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ក្រោយ​សាកសួរ​និង​ធ្វើ​កំណត់
ហេតុ​រួច និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ
បាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ