Pep Guardiola ថាមិនហ៊ាននិយាយអ្វីពីការលើកឡើងរបស់ Jose Mourinho ទេ
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា អ្នកចាត់ការក្លិប Man City លោក Pep Guardiola…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា អ្នកចាត់ការក្លិប Man City លោក Pep Guardiola…
តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា អ្នកចាត់ការក្លិប Man City លោក Pep Guardiola នឹងមិននិយាយអ្វីពីការលើកឡើងរបស់លោក Jose Mourinho ដែលជាអ្នកចាត់ការក្លិបបិសាចក្រហម Manchester United ឡើយ ។ លោក Mourinho បានលើកឡើងថា លោកសមនឹងទទួលការគោរពពីមហាជនចំពោះការឈ្នះ Premier League ដល់ទៅបីដង ។
លោក Mourinho ត្រូវបានមហាជនរិះគន់ ក្រោយការចាញ់ Brighton និងTottenham ក្នុងការបើកឆាក Premier League ។ ការឈ្នះមួយប្រកួត និងចាញ់ពីរធ្វើឲ្យក្រុមរបស់លោកឈរនៅលំដាប់ទី១៣ លើតារាងជាមួយនឹងពិន្ទុត្រឹមតែ៣ប៉ុណ្ណោះ ។
នៅក្នុងសន្និសីទកាសែត ក្រោយការប្រកួតចាញ់ Spurs ក្នុងលទ្ធផល 3-0 លោក Mourinho លើកឡើងថា លោកគួរតែទទួលបានការគោរពជាងនេះ ព្រោះបានឈ្នះ Premier League ដល់ទៅបីដងទៅហើយ ។
នៅពេលគេសួរអ្នកចាត់ការក្លិប Man City លោក Pep Guardiola ពីរឿងនេះលោកថា មិនហ៊ាននិយាយអ្វីពីការលើកឡើងរបស់លោក Mourinho ឡើយ ។ លោកថា៖ «ខ្ញុំនិយាយជាច្រើនដងហើយថា ខ្ញុំនឹងមានវាយតម្លៃមនុស្សឡើយ ។ ពិតណាស់ យើងត្រូវបានគេវាយតម្លៃតាមរយៈការឈ្នះពាន តែយើងគ្មានការសង្ស័យឡើយទៅលើសមត្ថភាពរបស់គាត់ »។
លោកបានបន្តថា៖ «តែក៏មានអ្នកចាត់ការមួយចំនួនធំ មិនបានឈ្នះពាន ហើយពួកគាត់នៅតែជាអ្នកចាត់ការខ្លាំងៗ» ។ លោក Pep ក៏បានបញ្ជាក់ផងដែរថា មានតែកីឡាករទេ ទើបដឹងថា នរណាជាអ្នកចាត់ការល្អ ព្រោះពួកគេជាអ្នកដែលជួបមុខគ្នារាល់ថ្ងៃ៕
ចែករំលែកព័តមាននេះ