ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចគ្មានសង្ឃឹមនឹង​រកឃើញវិញទេ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​បន្លំ​កាច់​សោ.ក​លួច​យក​ម៉ូតូ​១​​គ្រឿង​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុលនៅ​ខាង​មុខ​ផ្សារ​ដំណាក់​ស្ដៅ ​នា​ថ្ងៃ​ទី​៣១ ​សីហា វេលា​ម៉ោង​៥​ព្រឹក ​ក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ…

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ​បាន​បន្លំ​កាច់​សោ.ក​លួច​យក​ម៉ូតូ​១​​គ្រឿង​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម​អុលនៅ​ខាង​មុខ​ផ្សារ​ដំណាក់​ស្ដៅ ​នា​ថ្ងៃ​ទី​៣១ ​សីហា វេលា​ម៉ោង​៥​ព្រឹក ​ក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតន​:​មណ្ឌល ហើយ​ជនល្មើស​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។

សេចក្ដី​រាយ​ការ​ណ៍​បន្ត​​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ​ម៉ាក​ហុងដា​ឌ្រីម ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​បាត់ដំបង​1AA-9756 ដែល​មាន​ម្ចាស់​ឈ្មោះ​ហៀ​ង បុ​ិ​ច ភេទប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បឹង​អំពិល ឃុំ​ស្តៅ ស្រុក​រតន​:​មណ្ឌល ​។

ប្រភព​ដដែល​​​និយាយ​ថា ម៉ូតូ​នោះ​ត្រូវ​ម្ចាស់​ទុក​នៅ​ខាង​ផ្សារ​ដែល​ជា​កន្លែង​មាន​មនុស្ស​ម្នា​ដើរ​ចេញ-ចូល​យ៉ាង​មមារញឹក​បំផុត តែ​គេ​មិន​បានដឹង​ថា ម្ចាស់​ម៉ូតូ​ដើរទៅ​ណា​ទេ លុះ​បន្តិច​ក្រោយមក​ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ដោយសារ​តែ​ម្ចាស់​រក​ម៉ូតូ​មិនឃើញ​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ម៉ូតូ​នោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្សារ ​រួច​ដើរ​ចូល​ទៅ​រក​ទិញ​ម្ហូប​នៅ​ខាងក្នុង​ផ្សារ លុះ​ត្រឡប់​ចេញ​មក​រក​ម៉ូតូ​វិញ​មិនឃើញ​ ក៏​ផ្អើល​ឆោឡោ​តែ​ម្ដង​ ។ នៅ​ក្នុង​ហេតុការណ៍ មិន​សាក្សី​ណា​ម្នាក់​ បាន​ប្រទះ​ឃើញ​ភិនភាគ​ជនសង្ស័យ​នោះ​ទេ​ ។

សូម​បញ្ជាក់​ថា សកម្មភាព​ក្រុម​ចោរ​កាច់​សោ.​ក​​លួច​យក​ម៉ូតូ​ នៅ​តាម​ទី​សាធារណ​: ឬ​នៅ​តាម​ផ្សារ និង​នៅ​តាម​ទីប្រជុំជន​នានាក្នុង​បច្ចុប្បន្ន​នេះ កំពុង​បង្កក្ដី​បារម្ភ​យ៉ាង​ខ្ល​ាំង​ ​ដល់​ប្រជាពលរដ្ឋ​ ខណៈ​​កម្លាំង​សមត្ថកិច្ច​ហាក់​បាត់បង់​ម្ចាស់​ការ ​ដែល​មិន​អាច​ទប់ស្កាត់ ឬមិន​អាច​គ្រប់គ្រង​មុខសញ្ញា​ជនសង្ស័យ ឬមិន​ទាន់​អាច​បង្ក្រាប​បាន ​។ សកម្មភាព​ក្រុម​ចោរ​ពេល​នេះ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា ហាក់​កំពុង​ផ្គើន​កាន់តែ​ខ្លាំង​ដល់​កម្លាំង​សមត្ថកិច្ច​។

ពួក​គេ​ហាក់​កំពុង​ធ្វើ​សកម្មភាព​ខ្លាំង​ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួននៅ​ក្នុង​ខេត្ត ខណ​:​នៅ​ក្នុង​ក្រុង​បាត់ដំបង មានការ​ស្ងប់ស្ងាត់​បន្តិច ​។ ប៉ុន្តែ​យ៉ាងណា​ ប្រជាពលរដ្ឋ​មិន​គួរតែ​ទៅ​លើ​កម្លាំង​សមត្ថកិច្ច​នោះ​ទេ​ ។ ពលរដ្ឋ​គួរតែ​ប្រឹងប្រែង​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ផង​ដែរ មិន​គួរ​ធ្វេសប្រហែស​រហូត​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យ​ងាយ​ៗ​បែប​នេះ​ទេ​ ។

ទោះ​យ៉ាងណា​ ជុំវិញ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ តែ​ទំនង​ង​ងិ​ត​ឈឹង​គ្មាន​តម្រុយ​អំពី​ជន​ដៃដល់​ឡើយ​ ។

អត្ថបទសរសេរ ដោយ