ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯកស៊ុត សំអុន ប្រធាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើសន្និសិទព័ត៏មានបង្ហាញមុខជនសង្ស័យជាប់ចោទពីបទលួចដ៏
សកម្ម មុនបញ្ជូនទៅសាលាដំបូងខេត្ត ។
នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ លោកវរសេនីយ៍ឯកស៊ុត សំអុន នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទព័ត៏មានបង្ហាញមុខ ជនសង្ស័យចំនួន២នាក់ជាប់ចោទធ្វើសកម្មភាពលួចដ៏សកម្មនៅក្នុងក្រុងព្រះសីហនុ ក្នុងស្ថានទម្ងន់ទោស ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបើកការស្រាវជ្រាវ និងឃាត់ខ្លួនបាន។
លោកវរសេនីយ៍ឯក ស៊ុត សំអុន បានឲ្យដឹងថា ដោយអនុវត្តទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិ
ភាពរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងមហាផ្ទៃ និងអនុវត្តទៅតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏ដូចជាបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះយិន យ៉ាត់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់រ៉ឺម៉ក មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះ ស្ថិតនៅចំណុចមុខអតីតគ្លីនិក៨៨៨ (វិថីបុរីកម្មករ) ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីលួចយកម៉ូតូមួយគ្រឿងម៉ាកវេវអេស ស៊េរីចាស់គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក ខណ:ជនរងគ្រោះខាងលើ ចតនៅខាងមុខមន្ទីរពេទ្យចូលទៅទិញថ្នាំ លុះត្រឡប់មកវិញក៍បាត់ម៉ូតូតែម្តង ហើយក៍បានប្តឹងមកសមត្ថកិច្ចនគរបាល។
បន្ទាប់ពីទទួលបានបណ្តឹងភ្លាមៗ និងទទួលបានបទបញ្ជាដ៍ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុធ្វើយ៉ាងណាស្វែងរកអត្តសញ្ញាណជនសង្ស័យឈានទៅបង្ក្រាបឱ្យខាងតែបាន។ពេលនោះកម្លាំងជំនាញនៃផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាល- ធ្ងន់ បានធ្វើការស្រាវជ្រាវដាក់កម្លាំងពួនស្ទាក់តាមច្រកល្ហកផ្សេងៗ ហើយក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ពេលកំពុងតែជិះម៉ូតូដែលលួចបាននៅជិតរង្វង់មូលតោ២។បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួននិងតាមចម្លើយសារភាពរបស់ជនសង្ស័យក៏ឈានទៅឃាត់ខ្លួនបានបក្សពួកម្នាក់ទៀតដែលជនសង្ស័យទាំង២នាក់មានឈ្មោះដូចខាងក្រោមនេះ ៖
១- ឈ្មោះ ហ៊ឹម ចាន់រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើសកម្មភាព ។
២-ឈ្មោះ ម៉ៅ ប៊ុនថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ ជាអ្នកសមគំនិត។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចនគរបាលដកហូតបានម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចបានចំនួន៤គ្រឿង ដែលពួកគេយកមកលាក់ទុក ក្នុងនោះ១គ្រឿងម៉ាកវេវ អេស គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក ម្ចាស់សុំយកទៅប្រកបរបររកទទួលទានវិញ ។ ចំណែកម៉ូតូម៉ាកអ៊ែប្ល៊ែកចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងគ្មានស្លាកលេខ ពណ៌ក្រហមលាយពណ៏ស និងម៉ូតូម៉ាកអ៊ែប្ល៊ែកមួយគ្រឿងទៀត ពណ៌ខ្មៅ គ្មានស្លាកលេខ។ រីឯមួយគ្រឿងទៀតម៉ាកហុងដា វ៉ីសស៊ិន គ្មានស្លាកលេខ ។
ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងនគរបាលជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការទៅតាមនីតិវិធី៕
ចែករំលែកព័តមាននេះ