ខាងក្រោមនេះនឹងបង្ហាញអ្នកពីពេលវេលាដែលអាចធ្វើឲ្យអ្នកមានរាងស្អាតបាន ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែញ៉ាំអាហារពេលព្រឹកឲ្យស្ថិតក្នុងចន្លោះចាប់ពីម៉ោង៧ ដល់ម៉ោង៨ ព្រោះវាជាពេលវេលា ដែលរាងកាយអ្នកអាចស្រូបយកសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ថែមទាំងមិនធ្វើឲ្យអ្នកធាត់នោះទេ ។
2. នៅចន្លោះពីម៉ោង១០កន្លះដល់ម៉ោង១១អ្នកគួរតែពិសាអាហារសម្រន់មួយចំនួនដូចជាចេក ទឹកដោះគោជូរ ពងមាន់ ទំពាំងបាយជូរក្រៀម សណ្តែកដី ឬសាឡាតជាដើម ដើម្បីការពារអ្នកមិនឲ្យញ៉ាំអាហារថ្ងៃត្រង់ច្រើន ។
3. ចាប់ពីម៉ោង១២ ដល់ម៉ោង១ ជាពេលវេលាល្អក្នុងការបរិភោគអាហារថ្ងៃត្រង់ ប៉ុន្តែនៅពេលដែលអ្នកពិសាអ្នកគួរតែទម្លាក់ការងារចុះសិន ទើបមិនធ្វើឲ្យអ្នកឆាប់ធាត់ ។
4. ចាប់ពីម៉ោង៣កន្លះ ដល់ម៉ោង៤ អ្នកអាចបរិភោគអាហារសម្រន់មួយចំនួនដូចជា ផ្លែឈើ ទឹកឃ្មុំ កាហ្វេ ទឹកដោះគោជូរ សូកូឡាខ្មៅ ឬស្រូវសាលីជាដើម ព្រោះវាអាចបំបាត់អាការឃ្លាន ថែមទាំងជួយអ្នកឲ្យមានអារម្មណ៍ក្នុងការបំពេញការងារទៀតផង ។
5. ចាប់ពីម៉ោង៦ ដល់ម៉ោង៧យប់ ជាពេលដែលអ្នកអាចពិសារអាហារពេលល្ងាចបានហើយ ព្រោះវាងាយស្រួលរំលាយ ថែមទាំងអាចធ្វើឲ្យអ្នកគេងលក់ស្រួលទៀតផង ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់នោះទេ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ