ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្វារ​​នរក​​​​​​​ផុស​​​​​​​​កណ្ដាល​​​​​​​វាល​​​​ស្រែ​​​​​​​​​​​​​​​​កសិករ​​នៅ​​​​​រុ​​ស្សុី​

5 ឆ្នាំ មុន

«Daily Star»​ផ្សាយ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​មាន​រណ្ដៅ​ដ៏​ធំ​មួយ​បាន​ផុស​ឡើង​នៅ​កណ្ដាល​វាលស្រែ​ក្នុង​ប្រទេស​រុ​ស្សុី ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​សន្និដ្ឋាន​ថា​ជា «​ទ្វារ​នរក​» ។ រណ្ដៅ​នោះ​បានក​កើតឡើង​តែ​មួយប៉ប្រិចភ្នែក​នៅ​លើ​ដី​របស់​កសិករ​ម្នាក់​នៅ​ក្បែរ​ភូមិ​«​ណេ​ឡេ​ឌី​ណូ​» ក្រុង​នី​ស្នី​ណូ​វ​ហ្គោ​រ៉ុ​ដ (Nizhny…

«Daily Star»​ផ្សាយ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​មាន​រណ្ដៅ​ដ៏​ធំ​មួយ​បាន​ផុស​ឡើង​នៅ​កណ្ដាល​វាលស្រែ​ក្នុង​ប្រទេស​រុ​ស្សុី ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​សន្និដ្ឋាន​ថា​ជា «​ទ្វារ​នរក​» ។

រណ្ដៅ​នោះ​បានក​កើតឡើង​តែ​មួយប៉ប្រិចភ្នែក​នៅ​លើ​ដី​របស់​កសិករ​ម្នាក់​នៅ​ក្បែរ​ភូមិ​«​ណេ​ឡេ​ឌី​ណូ​» ក្រុង​នី​ស្នី​ណូ​វ​ហ្គោ​រ៉ុ​ដ (Nizhny Novgorod) របស់​រុ​ស្សុី មាន​អង្កត់ផ្ចិត​ប្រហែល​៣២​ម៉ែត្រ ជម្រៅ​៥០​ម៉ែត្រ​អាច​លេប​ត្របាក់​អគារ​កម្ពស់​១៦​ជាន់​បាន ។

អ្នកនាំពាក្យ​ប៉ូលិស​កញ្ជាក់​ថា ដី​ដែល​ស្រុត​នេះ​ស្ថិត​នៅ​ក្នុង​វាលស្រែ​របស់​កសិករ​ម្នាក់ នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​១,៦​គីឡូម៉ែត្រ ហើយ​វាលស្រែ​នោះ​មិន​បាន​ប្រើប្រាស់​ជាង​២​ឆ្នាំ​មក​ហើយ​។

បច្ចុប្បន្ន​ក្រសួង​ប្រតិកម្ម​រហ័ស​របស់​រុ​ស្សុី កំពុង​ចាប់អារម្មណ៍​លើ​ហេតុការណ៍​នោះ និង​សុើ​ប​អង្កេត​រក​មូលហេតុ រួម​ទាំង​បាន​សន្និដ្ឋាន​ថា​អាច​បណ្ដាល​មក​ពី​ការ​បាក់​ស្រទាប់​ថ្ម​ខាងក្រោម​ដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ