ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើល បន្ទាប់ពីគេបានប្រទះឃើញសាកសពបុរសម្នាក់នៅកណ្តាលវាលស្រែ នៅព្រឹកថ្ងៃទី០៤ សីហា ស្ថិតត្រង់ចំណុចភូមិបឹងវែអ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សេចក្តីរាយការណ៍បន្តថា សាកសពបុរសខាងលើ ត្រូវបានអ្នកភូមិស្គាល់មានឈ្មោះម៉ៅ ផន អាយុ៥៧ឆ្នាំ ហៅក្រៅ«តាក្របី» មានរបរលើងបេះដូង ។
ប្រភពពីក្រុមគ្រួសារថា គាត់បានបាត់ពីផ្ទះ១យប់ហើយ ស្រាប់តែព្រឹកឡើង បែរជាឃើញស្លាប់នៅកណ្តាលវាលស្រែទៅវិញ ដែលធ្វើឱ្យក្រុមគ្រួសារយំសោកសង្រេងបំផុត ព្រោះមិនដឹងពីមូលហេតុនៃស្លាប់នេះនៅឡើយ ។
ប្រភពពីពលរដ្ឋបានឱ្យដឹងដែរថា នៅម៉ោងប្រមាណជា៣រសៀលថ្ងៃទី០៤ សីហា គេបានឃើញជនរងគ្រោះយកថ្នាំកណ្តុរទៅវាលស្រែដាក់កណ្តុរស៊ីសំណាប ហើយក៏បាត់ឈឹងរហូតតែម្តង ។ សមត្ថកិច្ចបានសន្និដ្ឋានបឋមថា គាត់អាចកើតខ្យល់.គ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ