កាកបាទក្រហមខេត្តចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់
- កំពត
ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំដោយលោក ជាវ តាយ…
ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំដោយលោក ជាវ តាយ…
ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំដោយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកោះស្លា ភូមិតេជោអភិវឌ្ឍន៍ និងភូមិតាកែន ក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលជួបគ្រោះទឹកជំនន់លេចលង់ផ្ទះសម្បែង ស្រូវអង្ករ និងសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំខាងលើចំនួន១២៨គ្រួសារ ហើយបងប្អូនប្រជាពលរដ្ឋបានមកស្នាក់នៅបណ្តោះអាសន្ននៅក្នុងវត្តកោះស្លា។
ក្នុងពេលនេះដែរ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់បានមកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសាខាកាបាទក្រហមខេត្តកំពត ដែលដឹកនាំផ្ទាល់ដោយលោក ជាវ តាយ ប្រធានកិត្តិយសសាខាកាបាទក្រហមខេត្ត។
លោក ជាវ តាយ បានសំដែងនូវក្តីអាណិតអាសូររួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំង១២៨គ្រួសារ ដែលកំពុងជួបនូវគ្រោះទឹកជំនន់ រងការប៉ះពាល់ផលដំណាំ ស្រូវអង្ករ និងសត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋ ប៉ុន្តែទោះបីយ៉ាងណា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន គឺដាច់ខាតមិនព្រងើយកន្តើយចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺប្តេជ្ញាដាច់ខាតមិនឲ្យប្រជាពលរដ្ឋណាម្នាក់ដែលរងគ្រោះដោយទឹកជំនន់ ហើយដាច់ពោះស្លាប់ដោយសារខ្វះស្បៀងអាហារនោះឡើយ គឺអាជ្ញាធរនិងរាជរដ្ឋាភិបាលនៅតែគិតគូរ និងយកចិត្តទុក្ខដាក់ជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋ។
លោក ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។
អំណោយរបស់សាខាកាកបាទក្រហមខេត្តដែលយកមកជួយឧបត្ថម្ភប្រជាពលរដ្ឋចំនួន១២៨គ្រួសារដែលមកស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកោះស្លានាពេលនេះរួមមាន៖ មីយើង អង្ករ ទឹកស៊ីអុីវ និងថវិកាមួយចំនួន ហើយក្នុងមួយគ្រួសារទទួលបានមី១កេស អង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីអុីវ១យួរ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕
ចែករំលែកព័តមាននេះ