បើនៅតែភ្លៀងចឹង… អាចប្រឈមខ្លាំងហើយផ្លូវជាតិលេខ៤
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា មកទល់ម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី១៧ កក្កដា នេះ ភ្លៀងគឺនៅតែបន្តធ្លាក់មកដដែល ប៉ុន្តែស្ថានភាពគឺម្តងខ្លាំងម្តងខ្សោយ ។…
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា មកទល់ម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី១៧ កក្កដា នេះ ភ្លៀងគឺនៅតែបន្តធ្លាក់មកដដែល ប៉ុន្តែស្ថានភាពគឺម្តងខ្លាំងម្តងខ្សោយ ។…
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា មកទល់ម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី១៧ កក្កដា នេះ ភ្លៀងគឺនៅតែបន្តធ្លាក់មកដដែល ប៉ុន្តែស្ថានភាពគឺម្តងខ្លាំងម្តងខ្សោយ ។ ទោះបីជាយ៉ាងណា ទឹកស្ថិតនៅចំណុចស្ពានស្ទឹងសំរោង បានឡើងស្មើនឹងបង្កាន់ដៃស្ពានហើយ ហើយក៏ធ្វើឱ្យមើលផ្លូវលែងឃើញដែរ ។
សេចក្តីរាយការណ៍បន្តថា ទន្ទឹមនឹងនោះ ក៏បានឃើញវត្តមានរបស់លោកអភិបាលខេត្ត រួមទាំងអាជ្ញាធរជាច្រើននាក់ ចុះទៅកាន់កន្លែងទឹកជន់លិចនោះ ដើម្បីពិនិត្យជាក់ស្តែង ។
គួរបញ្ជាក់ថា កម្ពស់ទឹកលើផ្លូវជាតិលេខ៤ បានឡើងដល់ប្រហែលមួយម៉ែត្រកន្លះ និងកំពុងហូរកាត់តាមបណ្ដោយផ្លូវជាតិលេខ៤ ចម្ងាយជាងមួយគីឡូម៉ែត្រ ។
ជំនន់ទឹកភ្លៀងបានជន់ហូរលិចលើស្ពានចំណុចអូរគគី ព្រំប្រទល់ខេត្តកំពង់ស្ពឺ និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ គីឡូម៉ែត្រលេខ១០៦-១០៧ តាំងពីវេលាម៉ោងជិត៦ព្រឹកមកម្លេ៉ះ ដោយសារអាកាសធាតុនៅតែបន្តធ្លាក់ភ្លៀងមិនឈប់ឈរ ។
ទីតាំងចាស់ ដែលទើបស្រកបានប្រមាណ១ថ្ងៃ ចំណុចស្ពានស្ទឹងសំរោង ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំអូបាក់រទេះ ទឹក ត្រូវបានសម្រុកឡើងខ្លាំងហូរកាត់លើផ្លូវជាតិសាជាថ្មី រហូតសមត្ថកិច្ចផ្អាកមិនឱ្យរថយន្តឆ្លងកាត់ឡើយ ហើយចំណុចស្ពានស្ទឹងសំរោងនេះ គឺជាចំណុចលិចជារៀងរាល់ឆ្នាំ ដែលទទួលទឹកហូរចុះមកពីតំបន់ភ្នំមក ។
ចែករំលែកព័តមាននេះ