ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ពេល​ប្រព្រឹត្តិ​មិន​ខ្វល់ ដល់​នាង​ប្តឹង​… ធ្វើ​មុខគួរ​ឱ្យ​អាណិត

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ និង​​កម្លាំង​ប្រជា​ការពារ​ភូមិ​តាម​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ពេល​កំពុង​ធ្វើ​សកម្មភាព​គាស់​​តូប​លក់​ទូរស័ព្ទ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ម្ចាស់ផ្ទះ និង​​កម្លាំង​ប្រជា​ការពារ​ភូមិ​តាម​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ពេល​កំពុង​ធ្វើ​សកម្មភាព​គាស់​​តូប​លក់​ទូរស័ព្ទ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។

សេច​ក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ម៉ែ​ន បេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល និង​ជា​កម្មករ​រៀបចំ​ល្បែង​កំសាន្ត (​សេះ​ហោះ​) ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​តុ​ប សុ​ភី ភេទ​ស្រី អាយុ​២០​ឆ្នាំ ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ​បាន​ទៅ​រៀបចំ​ល្បែង​នេះ​លេង​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ លុះ​យប់​ឡើង​ក៏​ដើរ​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​អ្នក​ភូមិ​តែ​ម្តង​។ ហើយ​នៅ​យប់​កើតហេតុ​នោះ ជន​នេះ​ព្យាយាម​គាស់​ទម្លុះទម្លាយ​តូប​លក់​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​បំរុង​ចូល​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​តាម​ទាន់​ក៏​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជា​ការពារ​ភូមិ​តាម​ចាប់​បាន​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពេល​ចាប់ខ្លួន​បាន ក្រុម​ប្រជា​ការពារ​បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​អធិការ​ស្រុក​បាណ​ន់​ភ្លាម​ៗ​ដែរ​។ ហើយ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ​រូប​នេះ ដើម្បី​​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ