នឹងយកទីតាំងនេះ ឱ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍មួយ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៣០ មិថុនា នេះ លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត រួមដំណើរជាមួយលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៣០ មិថុនា នេះ លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត រួមដំណើរជាមួយលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង…
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី៣០ មិថុនា នេះ លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត រួមដំណើរជាមួយលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងភូមិសាស្ត្ររមណីដ្ឋានប្រាសាទបាសាក់ ដើម្បីរៀបចំអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់រមណីដ្ឋានទេសចរណ៍មួយ ។
មានប្រសាសន៍នៅក្នុងការចុះពិនិត្យរមណីដ្ឋាននេះ លោក ម៉ែន វិបុល អភិបាលខេត្តបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងពិនិត្យរៀបចំ ដើម្បីអភិវឌ្ឍន៍រមណីដ្ឋានប្រាសាទបាសាក់ឱ្យក្លាយជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរមកទស្សនា ក្នុងនោះ បានក៏សាងនូវហេត្ថារចនាសម្ព័ន្ធផ្លូវបេតុងប្រវែងប្រមាណ៤គីឡូម៉ែត្រ ដែលកំពុងដំណើការសាងសង់ ។
លោកបន្តថា ជាការពិតណាស់ គោលបំណងនៃការបង្កើតនូវរមណីដ្ឋានតំបន់ប្រវត្តិសាស្ត្រនេះ ដើម្បីរក្សាការពារនូវទីតាំងវប្បធម៌ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរ បានបន្សល់ទុកតាំងពីបុរាណកាលយូរលង់មក
ហើយ។ ក្នុងនោះ ក៏បានលើកកម្ពស់នូវវិស័យទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចជាតិ ហើយបានបង្កើតនូវមុខរបរជូនប្រជាពលរដ្ឋ ក្នុងការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃនៅតំបន់នេះនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ ។
សូមជម្រាបជូនផងដែរថា រមណីដ្ឋានប្រាសាទបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ផ្នែកខាង កើតឈាងខាងត្បូង នៃទីរួមខេត្តស្វាយរៀង ។ រមណីដ្ឋាននេះ មានចម្ងាយប្រហែល៨គ.ម ពីទីរួមខេត្ត ហើយមានក្រឡាផ្ទៃប្រមាណ៩ហិចតា ដែលមានទីតាំងស្ថិតនៅខាងជើង និងខាងកើត ទល់នឹងទន្លេវ៉ៃគោ ខាងលិច និង ខាងត្បូងទល់នឹងភូមិប្រជាពលរដ្ឋ។
ចែករំលែកព័តមាននេះ