ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មនុស្សបួននាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីការបើកបរម៉ូតូ ហើយប្តូរគន្លងមកកាន់ផ្លូវរថយន្តមិនប្រយ័ត្នបានប៉ះម៉ូតូមួយគ្រឿងទៀតដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កហេតុមានម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FH- 9403 បើកបរដោយឈ្មោះ ស៊ុម វុធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង អ្នករួមដំណើរដោយឈ្មោះ កេន សារិន ភេទស្រី អាយុ ៣៣ឆ្នាំជាប្រពន្ធ ធ្វើដំណើរពីកើតមកលិច ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានប្តូរគន្លងផ្លូវជែងរថយន្តក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀតម៉ាកC125 ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1AG- 3645 បើកបរដោយឈ្មោះ ធី ចាន់ធុក ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិជោទី២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែងដែលមានអ្នករួមដំណើរម្នាក់ឈ្មោះ ពៅ ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាម្តាយដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងសងខាងរងរបួស ។
ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង ដើម្បីព្យាបាល រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានស្រុកពារាំងដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ