ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​ បើកបរ​​លឿន ដល់​ចំណុច​រង្វង់​មូល ​ឃ្លេងឃ្លោង​ក្រឡាប់​ភីង

22 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ រថយន្ត​ដឹក​កុងតឺន័រ​ ១​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល អត់​ព្រម​បន្ថយល្បឿន​ទេ បាន​បត់​ក្រឡឹង​រង្វង់​មូល​ឡា​កួ ធ្វើ​ឲ្យ​ឃ្លោង ​រួច​ក៏​ក្រឡាប់​ភីង…

រាជធានីភ្នំពេញ​ ៖ រថយន្ត​ដឹក​កុងតឺន័រ​ ១​គ្រឿង ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល អត់​ព្រម​បន្ថយល្បឿន​ទេ បាន​បត់​ក្រឡឹង​រង្វង់​មូល​ឡា​កួ ធ្វើ​ឲ្យ​ឃ្លោង ​រួច​ក៏​ក្រឡាប់​ភីង ​បះជើង​ដេក​ស្ដូក​លើ​ផ្លូវ ប៉ុន្តែ​ជា​សំណាងល្អ​ មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ណា​ម្នាក់​នោះ​ទេ ចំណែក​អ្នកបើកបរ​ រង​របួសស្រាល ​ហើយ​ក្រោយ​ពេល​កើតហេតុ​ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ឧប្បត្តិហេតុ​នោះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៤នេះ នៅ​តាម​មហាវិថី​ ស៊ី ជី​ន​ពីង ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​អាកាស​ជម្ពូ​វ័ន ​ត្រើយ​ខាងត្បូង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

រថយន្ត​១​គ្រឿង​នោះ ​មានព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​3D-8501 ដឹក​ទូ​កុងតឺន័រ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ។

បើ​តាម​សាក្សី​ម្នាក់ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​គាត់​កំពុង​អង្គុយ​លើ​ម៉ូតូ ​នៅ​ជិត​រង្វង់​មូល​នោះ​បានឃើញ​រថយន្ត​ខាងលើ បើកបរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​រង្វង់​មូល​គល់​ស្ពាន​អាកាស​ជម្ពូ​វ័ន ​ត្រើយ​ខាងត្បូង អត់​ព្រម​បន្ថយល្បឿន​នោះ​ទេ ដោយ​បាន​បើក​ក្រឡឹង​រង្វង់​មូល​ទាំង​កំពុង​លឿន ជា​ហេតុ​ធ្វើ​ឲ្យ​ឃ្លេងឃ្លោង​រួច​ក៏​ក្រឡាប់​ទៅ​ខាងស្ដាំ​ដៃ​ទាំង​កំរោល​តែ​ម្ដង ។

សាក្សី​ដដែល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពេល​នោះ​សំណាង​ខ្លាំង​ណាស់ ​ដែល​ពុំ​បាន​បណ្ដាល​ឲ្យ​សង្កត់​លើ​អ្នកដំណើរ​ណា​ម្នាក់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ ។ ដោយឡែក​ អ្នកបើកបរ​រថយន្ត​ខាងលើ​នេះ​ ក៏​មិន​បាន​រង​របួស​ធ្ងន់ធ្ងរ​នោះ​ដែរ​ បន្ទាប់​មក​ក៏​បាន​លូន​ចេញពី​ក្នុង​រថយន្ត​ រត់គេច​ខ្លួន​បាត់​ស្រមោល​ តែ​ម្ដង ។

ក្រោយ​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ពិនិត្យ​ និង​រាយការណ៍​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ចុះ​ទៅ​នាំ​យក​រថយន្ត​នោះ ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ