នៅពេលដែលកូនឈានចូល៦ខែ ជាពេលដែលកូនចាប់ផ្តើមអាចបរិភោគអាហារខ្លះៗបានហើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអ្វីទៅ ទើបមិនប៉ះពាល់ដល់ក្រពះកូន?
អ្នកម្តាយមិនគួរបញ្ចុកកូនឲ្យញ៉ាំអាហារច្រើនមុខពេកទេក្នុងពេលដំបូងដែលកូនអាចញ៉ាំបាន ដោយអ្នកម្តាយគួរតែឲ្យកូនសាកល្បងអាហារចំនួនមួយមុខជាមុនសិន។ អាហារមួយមុខនេះ អ្នកម្តាយអាចបញ្ចុកកូនមួយថ្ងៃ១ ទៅ២ដង ហើយឲ្យកូនបរិភោគចាប់ពី២ទៅ៣ថ្ងៃឡើង ទើបមិនប៉ះពាល់ដល់ក្រពះ និងពោះវៀនកូន។
អ្នកម្តាយមិនគួរបញ្ចុកកូនឲ្យញ៉ាំច្រើនពេកក្នុងដំណាក់កាលដំបូងនោះទេ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនកូនអាចខូចបាន។ នៅពេលដែលអ្នកបញ្ចុក អ្នកគួរតែចាប់ផ្តើមពីតិចៗ ហើយបើកូនមិនចង់បរិភោគ អ្នកមិនគួរបង្ខំកូនឡើយ ព្រោះក្រពះរបស់កូនកំពុងតែដាក់មិនចូលទេ។ បើអ្នកបង្ខំ មានតែបំផ្លាញក្រពះ និងពោះវៀនកូនតែប៉ុណ្ណោះ។
អាហារដែលអ្នកឲ្យកូនញ៉ាំ គួរតែជាប្រភេទអាហារដែលទន់ និងម៉ត់ ព្រោះកូននៅមិនទាន់ដុះធ្មេញនៅឡើយ។ បើអ្នកឲ្យកូនញ៉ាំអាហាររឹងពេក នឹងធ្វើឲ្យកូនពិបាករំលាយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែឲ្យកូនញ៉ាំអាហារទន់ក្នុងដំណាក់កាលដំបូងសិន ទើបអាចឲ្យកូនចាប់ផ្តើមញ៉ាំអាហាររាងរឹងបាន៕
ចែករំលែកព័តមាននេះ