ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសជនជាតិជប៉ុនម្នាក់ ដែលគេស្គាល់ថា ជានាយករងរោងចក្រមួយ ត្រូវបានគេប្រទះឃើញអង្គុយស្លាប់លើកៅអីនៅក្នុងបន្ទប់សណ្ឋាគារ-កាស៊ីណូ ហ្គូឌេន ហ្គាឡាក់ស៊ី ដោយគេសង្ស័យថា អាចបណ្តាលមកពីគាំងបេះដូង ឬខ្យល់.គ បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៥ មិថុនា ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ មានឈ្មោះ OZEKI HIROYUKI ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនជាតិជប៉ុន និងជានាយករងក្នុងរោងចក្រ TAKISADA (ព្រៃផ្ដៅ) សព្វថ្ងៃស្នាក់នៅក្នុងសណ្ឋាគារខាងលើ ។ ក្រោយសមត្ថកិច្ច និងគ្រូពេទ្យពិនិត្យសាកសពរួច បានសន្និដ្ឋានថា គាត់ស្លាប់នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺមកម្លេ៉ះ ។
បច្ចុប្បន្ន សាកសព ត្រូវបានក្រុមហ៊ុនជួលរថយន្ដដឹកយកទៅរក្សាទុកនៅភ្នំពេញ រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសជប៉ុន ៕
ចែករំលែកព័តមាននេះ