ខេត្តព្រៃវែង ៖ កុមារាម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារលេងទឹកក្នុងវត្ត ហើយក៏លង់ទឹកស្លាប់ ខណៈកុមាររងគ្រោះនៅពេលចេញពីផ្ទះបានប្រាប់ជីតាថា ខ្លួនទៅរៀន តែបែរជាលួចទៅលេងទឹក ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកក្នុងវត្តពោធិវង្ស ស្ថិតក្នុងភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។ សមត្ថកិច្ចបានឱ្យដឹងថា ក្មេងរងគ្រោះខាងលើឈ្មោះ ចន្ទ្រា ដារ៉ា ភេទប្រុស អាយុ១២ឆ្នាំ រស់នៅក្នុងភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានឪពុកឈ្មោះ សារែន ចន្ត្រា និងម្តាយឈ្មោះ ព្រឹម យ៉ាន បច្ចុប្បន្នឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃទុកកូននៅជាមួយជីតា ។សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានប្រាប់ជីតារបស់គេថា ខ្លួនទៅរៀន តែមិនដឹងថាយ៉ាងម៉េច បែរជាកុមារាងគ្រោះលួចទៅលេងទឹកស្រះ បណ្តាលឱ្យលង់ស្លាប់បែបនេះ ។ ក្រោយពីបាត់ចៅមិនឃើញទៅផ្ទះជីតាបានដើររក ហើយដឹងថា ចៅបានចុះទៅលេងទឹកស្រះក្នុងវត្ត ទើបចុះរាវរក និងស្រង់យកមកផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ