ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សានៅវត្តពោធិ៍បន្ទាយ ស្ថិតនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកជំទាវបានបន្តទៀតថា ការសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាពុទ្ធិកបឋមសិក្សានាថ្ងៃនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់លោក ចៅ ភិរុណ និងលោកជំទាវ រួមជាមួយពុទ្ធិបរិស័ទចំណុះជើងវត្ត ដែលបានចំណាយថវិកាអស់១៤២.៦៣៨ដុល្លារ ៕
ចែករំលែកព័តមាននេះ