សហរដ្ឋអាមេរិក ៖ នាឱកាសនៃការជួបគ្នាកំពូលគីម-ត្រាំ នៅសង្ហបុរី ក្នុងកិច្ចព្រមព្រៀងមួយហាក់ដូចជាចុះហត្ថលេខា ដើម្បីធ្វើមាតុភូមិនិវត្តន៍ ហើយសាកសពទាហានអាមេរិកច្រើនពាន់នាក់ដែលស្លាប់កាលពីសម័យសង្គ្រាមកូរ៉េ តាំងពីឆ្នាំ១៩៥០ដល់១៩៥៣។ ចំណែគភាពតានតឹងខាងនយោបាយរវាងសហរដ្ខអាមេរិក និងកូរ៉េខាងជើង រហូតមកទល់ពេលនេះ ពុំទាន់អាចបញ្ជូនសាកសពទាហានអាមេរិកទៅស្រុកវិញនៅឡើយ។
នៅក្នុងសេចក្ដីប្រកាសមួយ ក្រោយការជួបគ្នាជាប្រវត្តិសាស្ត្រ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានថ្លែងថា អាមេរិក និងកូរ៉េខាងជើង សន្យារុករកសាកសពឈ្លើយសឹក និងពួកអ្នកបាត់ខ្លួនក្នុងការប្រយុទ្ធ ដោយក្នុងនោះរួមមានការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗ បណ្ដាសាកសពណាដែលកំណត់ដឹងអត្តសញ្ញាណរួចហើយ។
រយៈពេល៦៥ឆ្នាំក្រោយបញ្ចប់សង្គ្រាមកូរ៉េ សាកសពទាហានអាមេរិកច្រើនពាន់នាក់ នៅបញ្ចុះក្នុងប្រទេសកូរ៉េខាងជើងនៅឡើយ។ ហើយសហរដ្ឋអាមេរិកហក់ចូលក្នុងសង្គ្រាមប្រឆាំងពួកកុំមុយនីស្តកូរ៉េខាងជើងដែលលុកលុយចូលកូរ៉េខាងត្បូងកាលពីខែឧសភា ឆ្នាំ១៩៥០។ រយៈពេល៣ឆ្នាំនៃសង្គ្រាមនេះ ទាហានអាមេរិកជាង៣៣០០០នាក់ត្រូវស្លាប់ ហើយប្រមាណ៧៧០០នាក់បានបាត់ខ្លួន ក្នុងនោះ៥៣០០នាក់នៅកូរ៉េខាងជើង។ រីឯឧបទ្វីបកូរ៉េត្រូវពុះចែកជា២ ក្រោយជម្លោះនេះ រួចសាកសពទាហានអាមេរិកជាច្រើនពុំអាចប្រមូល និងបញ្ចូនទៅស្រុកបានទេ៕
ចែករំលែកព័តមាននេះ