Lewandowski បានប្រាប់ Bayern រួចហើយថាចង់បែកគ្នា
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បកស្រាយពន្យល់រៀបរាប់ប្រាប់ក្លិបរបស់ខ្លួន Bayern រួចរាល់អស់ហើយ…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បកស្រាយពន្យល់រៀបរាប់ប្រាប់ក្លិបរបស់ខ្លួន Bayern រួចរាល់អស់ហើយ…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាកររបស់ក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បកស្រាយពន្យល់រៀបរាប់ប្រាប់ក្លិបរបស់ខ្លួន Bayern រួចរាល់អស់ហើយ ពីមូលហេតុចង់ចាកចេញ ។ នេះបើតាមពាក្យសម្តីរបស់ភ្នាក់ងារនាំពាក្យរបស់កីឡាករផ្ទាល់ ។
Lewandowski មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងក្លិបអធិរាជស Real Madrid នាពេលកន្លងមក ។ តែខាងក្លិប Bayern បញ្ជាក់ថា មិនមានការចចារគ្នាទេ ។ ភ្នាក់ងារនាំពាក្យ Pini Zahavi បានបញ្ជាក់យ៉ាងច្បាស់នៅពេលនេះថា Lewandowski ពិតជាបានប្រាប់ទៅខាងក្លិបថាចង់ចាកចេញ ។
Pini បាននិយាយថា «Robert មានអារម្មណ៍ចង់ផ្លាស់ប្តូរដើម្បីឲ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងអាជីព ។ ថ្នាក់គ្រប់គ្រងរបស់ Bayern បានដឹងពីរឿងនេះហើយ ។ គំនិតរបស់ Robert មិនមែនផ្តោតលើលុយទេ ហើយក៏មិនមែនប្រកាន់ក្លិបនោះដែរព្រោះតែក្លិបខ្លាំងៗស្ទើរតែទាំងអស់សុទ្ធតែចង់បានកីឡាករខ្លាំង ។ គ្រប់គ្នានៅក្នុង Bayern សុទ្ធតែមានក្តីសុខនឹងអាជីពរបស់ខ្លួន ។ ពួកគេគួរតែយល់ពីស្ថានភាពរបស់ Robert» ។
គួរបញ្ជាក់ផងដែរថា Robert Lewandowski ដែលមានកុងត្រាជាមួយនឹង Bayern ផុតកំណត់នៅឆ្នាំ២០២១ បានចូលប្រកួត៤៨ដង នៅក្នុងរដូវកាល 2017/18 ជាមួយនឹងការរកគ្រាប់បាល់បាន ៤១គ្រាប់ ៕
ចែករំលែកព័តមាននេះ