ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពបំណុលកម្ពុជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រកាស​ឱ្យដឹងថា បំណុលទាំងថ្មីទាំងចាស់​៣.៣០០លានដុល្លារ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​សេច​ក្តី​ប្រ​កាស​​​ដ៏​កម្រ​ចុះ​ថ្ងៃ​ទី​៤ វិច្ឆិកា ដែល​បាន​​ធ្វើ​​ឡើង​​ដោយ​ក្រ​សួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ស្តី​ពី​ស្ថាន​ភាព​បំណុល​​សាធារណៈ​កម្ពុជា ត្រូវ​បាន​ធ្វើ​​​ឡើង​ក្រោយ​ពី​​មាន​ការ​ជជែក​វែក​ញែក​ពី​បណ្តាញ​​​វិទ្យុ និង​ការ​ផ្សាយ​​​ពី​សារ​ព័ត៌​មាន​​មួយ​ចំនួន​ជុំវិញ​ការ​ជំពាក់​បំណុល​បរ​ ទេស​ ពិសេស​បំណុល​ប្រ​ទេស​ចិនរហូត​ដល់​ទៅ​ប្រមាណ​​៤​ពាន់​លាន​ដុល្លារ​ ដែល​លើស​ពី​ភាគ​រយ​នៃ​​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (ផ.ស.ស)។​

រាជធានីភ្នំពេញ​​ ៖ ​សេច​ក្តី​ប្រ​កាស​​​ដ៏​កម្រ​ចុះ​ថ្ងៃ​ទី​៤ វិច្ឆិកា ដែល​បាន​​ធ្វើ​​ឡើង​​ដោយ​ក្រ​សួង​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ស្តី​ពី​ស្ថាន​ភាព​បំណុល​​សាធារណៈ​កម្ពុជា ត្រូវ​បាន​ធ្វើ​​​ឡើង​ក្រោយ​ពី​​មាន​ការ​ជជែក​វែក​ញែក​ពី​បណ្តាញ​​​វិទ្យុ និង​ការ​ផ្សាយ​​​ពី​សារ​ព័ត៌​មាន​​មួយ​ចំនួន​ជុំវិញ​ការ​ជំពាក់​បំណុល​បរ​ទេស​ ពិសេស​បំណុល​ប្រ​ទេស​ចិនរហូត​ដល់​ទៅ​ប្រមាណ​​៤​ពាន់​លាន​ដុល្លារ​ ដែល​លើស​ពី​ភាគ​រយ​នៃ​​ផលិត​ផល​សរុប​ក្នុង​ស្រុក​ (ផ.ស.ស)។

ការ​និយា​យ​ពី​បញ្ហា​បំណុល​របស់​កម្ពុជា​នេះ​ បាន​ក្លាយ​ទៅ​ជា​ការ​វាយ​ប្រ​ហារ​​ផ្នែក​​ន​យោ​បាយ​មួយ​ ដោយ​​ទម្លាក់​កំហុស​​​​មក​លើ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដោយ​មិន​បាន​​គិត​ពី​​កា​រ​ទទួល​ខុស​ត្រូវ​​នានា ដែល​ប្រ​ទេស​​​ជាតិ​កំពុង​​ប្រ​ឈម​ និង​មិន​​​បាន​យក​ភ្នែក​មើល​ទៅ​លើ​សមិទ្ធ​ផល​ថ្មី​ៗ​​ដែល​​កំពុង​​រីក​ដុះ​ដាលពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​​ ជាក់​ស្តែង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​មាន​ផ្លូវ ស្ពាន ទំនប់ ប្រ​ឡាយ ប្រ​ព័ន្ធ​ស្រោច​ស្រព​ អគ្គិ​សនី កំពង​់​ផែ ការ​ផ្គង់​ផ្គង់​ទឹក​ស្អាត​នៅទី​ប្រ​ជុំ​ជន​។​ល។ ដែល​ជា​​​​​អា​ទិ​ភាព​​ទ្រ​ទ្រង់​ដល់​ចីរភាព​កំណើន​សេដ្ឋ​កិច្ច​ និង​បង្កើ​ន​ផលិត​ភាព​ផ្នែក​សេដ្ឋ​កិច្ច​​​បាន​កំពុង​កើត​ឡើង​ព្រោង​ព្រាត​។

សេចក្តីជូន​ដំណឹង​ស្តី​ពី​ស្ថាន​ភាព​បំណុល​​​​សា​ធារណៈ​កម្ពុជា ​កោះ​សន្តិ​ភាព​​​​សូម​ថត​ចម្លង​ជូន​ដូច​ខាង​ក្រោម​នេះ​៕