ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីស្ត្រីម្នាក់ប្ដឹងចោទប្រកាន់ថា បានប៉ុនប៉ងចាប់នាងរលោភនៅក្នុងមុង តែមិនបានសម្រេច កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ឧសភា នេះ ស្ថិតនៅចំណុចភូមិតាព្រាត ឃំុមុខរាហ៍ ស្រុករុក្ខគិរី ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះនេត ឆេង អាយុ៣៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ រីឯស្ត្រីរងគ្រោះអាយុ២៩ឆ្នាំ ។ ជននេះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឃាត់ខ្លួននៅពេលព្រឹកថ្ងៃដដែល បន្ទាប់ពីស្ត្រីរងគ្រោះដាក់ពាក្យបណ្ដឹងថា បានចាប់រំលោភគាត់នៅក្នុងមុង តែមិនបានសម្រេច ដោយសារគាត់ដឹងខ្លួនហើយរើបំរះរួច ប៉ុន្តែត្រូវជនសង្ស័យវាយដំគាត់ស្ទើរទក់សាច់ ។
បើតាមស្ត្រីរងគ្រោះឱ្យដឹងទៀតថា ជននោះបានលបចូលផ្ទះគាត់ ហើយបើកមុងរាវស្ទាបគាត់ ធ្វើឱ្យគាត់ភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្ រ។ គាត់ថា ពេលគាត់ដឹងខ្លួន ក៏ស្រែករើបំរះ តែត្រូវជននោះចាប់វាយដំយ៉ាងចាស់ដៃមកលើគាត់ ហើយក៏រត់ចេញទាំងយប់បាត់ លុះព្រឹកឡើងទើបគាត់ទៅប្ដឹងសមត្ថកិច្ចតែម្ដងទៅ។
ចែករំលែកព័តមាននេះ