ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យមួយក្រុម​កា.ប់​ប្លន់​យក​ទូរស័ព្ទពីយុវជន​ម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​២​នាក់ ខណៈ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​គោលបំណង​ទៅ​ញ៉ាំ​បាយ​ឆា លុះ​ជិះ​ដល់​ពាក់កណ្ដាល​ផ្លូវ ក៍​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​ទៅ​៧​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​បាន​ទូរ​សព្ទ័​មួយ​គ្រឿង​ដោយ​សុវត្ថិភាព និង​ធ្វើ​ឱ្យ​ជន​រង​គ្រោះ រង​របួស​ផង​ដែរ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​២​នាក់ ខណៈ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​គោលបំណង​ទៅ​ញ៉ាំ​បាយ​ឆា លុះ​ជិះ​ដល់​ពាក់កណ្ដាល​ផ្លូវ ក៍​ស្រាប់តែ​មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​ទៅ​៧​នាក់ បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​បាន​ទូរ​សព្ទ័​មួយ​គ្រឿង​ដោយ​សុវត្ថិភាព និង​ធ្វើ​ឱ្យ​ជន​រង​គ្រោះ រង​របួស​ផង​ដែរ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​៤៣២ កែង​នឹងផ្លូវ​លេខ​​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ អា រ៉ា​វី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ចំណែក​ម្នាក់​ទៀត​ដែល​ជាអ្នក​រួម​ដំណើរ​ មិន​បានឱ្យ​ដឹង​ឈ្មោះឡើយ​ ហើយ​ទូរ​សព្ទ័​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​គឺ​ម៉ាក iphone 6 plus ។

តាម​សម្តី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​ជិះ
ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៨ ពណ៌​ខ្មៅ ចេញពីផ្ទះ​គោលបំណង​ទៅ​ញ៉ាំ​បាយ​ឆា​នៅ​ម្តុំ​ស្តុ​ប​ទួល​ទំពូង ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៣២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ កែង​នឹង​ផ្លូវ​លេខ​១៦៣ ជិត​ផ្សារ​ទួល​ទំពូង ក៍​ស្រាប់តែ​ក្រុម​ជនសង្ស័យ​មាន​គ្នា​ប្រហែល​៦​ទៅ​៧​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​នោះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម​, ហ្ស៊ុ​យ​ស៊ុ​យ​គី​និ​ច និង​ហ្ស៊ុ​យ​ស៊ុ​យ​គី​លែ​ត មិន​ចាំ​ស្លាក​លេខ​បាន​ធ្វើ​សកម្មភាព​យក​ដាវ​មក​កាប់​​លើ​រូបគេ បណ្តាល​ឱ្យ​រង​របួស​រយះ​ដៃ​ទាំង​សង្ខាង ហូរ​ឈាម ចំណែក​មិត្តភក្តិ​របស់​គេ​ម្នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ បាន​រត់គេច​រួច ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​កាប់​មក​លើ រូបគេ​ហើយ ក៍​ស្រាប់តែ​រថយន្ត​មួយ​គ្រឿង បើក​ឆ្លងកាត់​ទីនោះ​បានឃើញ​ហេតុការណ៍ ក៍បាន​ចុច​ស៊ី​ផ្លេ​ដាក់​ពួក​ក្រុម​ជនសង្ស័យ​ទាំងនោះ ទើប​ធ្វើ​អោយ​ក្រុម​ជនសង្ស័យ​ទាំងនោះ​ភ័យ ក៍បាន​ជិះ​គេចខ្លួន​អស់ ដោយ​បាន​ដណ្តើម​យក​ទូរ​សព្ទ័​របស់​គេ​ម៉ាក iphone 6plus យក​ទៅ​បាត់ ។ បន្តិច​ក្រោយមក រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ជួយ​អន្តរាគមន៍ តែ​ដោយសារ​តែ​ករណី​នេះ​មិនមែន​កើតហេតុ​នៅ​ទឹកដី​ប៉ុស្តិ៍​ទំនប់​ទឹក គឺ​កើតហេតុ​នៅ​ទឹកដី​ប៉ុស្តិ៍​នគរបាល​ទួល​ទំ​ពួ​ង​១ ទើប​សមត្ថកិច្ច​បាន​ប្រាប់​ជន​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​
ប៉ុស្តិ៍​នគ​បាល ទួល​ទំពូង​១​វិញ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ជន​រង​គ្រោះ​រងរបួស​ហូរ​ឈាម ទើប​ជន​រង​គ្រោះ​បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស នឹង​ទៅ​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ