រាជធានីភ្នំពេញ ៖ សេចក្តីរាយការឲ្យដឹងកាលពីថ្ងៃទី0៣ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបានបញ្ជូនជនបរទេសម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។
ជនសង្ស័យឈ្មោះ MAXIME COLAS ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 13BE17572 ។ សមត្ថកិច្ចឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ ការិយាល័យទី៧នៃមន្ទីរប្រឆាំងគ្រឿង បានសហការជាមួយកម្លាំងនាយដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លនជនសង្ស័យខាងលើនេះ នៅចំណុចប្រៃសណីយ៍ភ្នំពេញ ដោយបានពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតីផ្ញើមកពីប្រទេសបែលហ្សិក ហើយបានធ្វើតេស្តបឋមឃើញថាជា « ប្រភេទថ្នាំញៀនអិចស្តាស៊ី MDMA» ។ ដោយនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៨ ដោយបានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង សៀង សុខ ក្រុមការងារបានដំណើរការវិធានប្រគល់ដោយមានការឃ្លាំមើល ហើយបានឃាត់ខ្លួន«អ្នកទទួល» ម្នាក់ ។
លទ្ធផលចាប់ដែលចាប់បានវត្ថុតាងមាន សារធាតុញៀនប្រភេទអេចស្តាស៊ី «MDMA» គ្រាប់ពណ៌លឿងខ្ចី និងបៃតង ហើយឃាត់មនុស្សម្នាក់ ភេទប្រុស ឈ្មោះ MAXIME COLAS ជនជាតិបារាំង ៕
ចែករំលែកព័តមាននេះ