ពិតជាមិនធម្មតាមែនបុរសម្នាក់នេះ អស់មិនស្ទើរទេ
- កំពត
ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្ត ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជុំ ជីវន្ត័ ភេទប្រុស អាយុ១៩ឆ្នាំ…
ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្ត ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជុំ ជីវន្ត័ ភេទប្រុស អាយុ១៩ឆ្នាំ…
ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្ត ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងមានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ជុំ ជីវន្ត័ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសីខេត្តកំពង់ស្ពឺ បានប្តឹងសមត្ថកិច្ចពីបទក្បត់ទំនុកចិត្តដោយឈ្មោះ សាត់ ភគ្ត្រា(ហៅ វីហ្គ្រោ) ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មុខរបរក៏មិនពិតប្រាកដ ។
ជននេះកាន់ទូរសព្ទ័លេខ ០៨៧៨០០០២៦៣ និងមួយប្រ័ពន្ធទៀតលេខ០១១២១៣១៣០ ។ លោកវរសេនីយ៍ឯក សៅ សំអឿន ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យរូបនេះមុននឹងស្រាវជ្រាវឃាត់ខ្លួនបាន ដោយកម្លាំងសមត្ថកិច្ចយើងមានលេខទូរសព្ទ័ជននេះនៅនឹងដៃ ហើយមានរូបថតជននេះទៀតផង ។
លោកបន្តទៀតថា ក្រោយពីធ្វើការស្រាវជ្រាវស៊ើបអង្កេតទើបដឹងថា ជននេះបានមកដល់ក្នុងខេត្តកំពត ដោយមកសុំលោកបារាំងសាច់ក្តាម ធ្វើជាកម្មករចាំចម្ការ ក្នុងភូមិអូតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត(ចូលធ្វើនៅព្រឹកថ្ងៃទី៣០ខែមិនានេះ) ។ លោកបានបន្តឲ្យដឹងទៀតថា ក្រោយពីស៊ើបដឹងហើយ កម្លាំងអន្តរាគមពិសេសស្នងការខេត្តក៏បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងកំពត ចុះឃាត់ខ្លួនបាននៅក្នុងចម្ការលោកបារាំងសាច់ក្តាម កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨ នេះ ហើយនាំខ្លួនមកកាន់ស្នងការខេត្ត ដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យរូបនេះបានសារភាពប្រាប់សមត្ថកិច្ចនូវទង្វើដែលខ្លួនបានប្រព្រឹត្តឆបោក និងខ្ចីម៉ូតូរបស់អ្នកដែលធ្លាប់ស្គាល់គ្នាយកទៅលក់ និងទៅបញ្ចាំនាពេលកន្លងមកអស់ជាច្រើនគ្រឿង ដែលមានដូចខាងក្រោម ៖ ម៉ូតូដែលខ្លួនបានខ្ចីពីមិត្តភក្តិ ហើយស៊ីដាច់នៅថ្ងៃទី២៤ ខែមិនានេះ ម៉ាកស៊ុយស៊ីគី LETS ផ្លាកលេខកណ្តាល1S6574 លេខតួរ និងម៉ាស៊ីន 404880 ដែលបានយកទៅបញ្ចាំនៅភ្នំពេញ កាលពីថ្ងៃទី២៤ខែមិនានេះ ក្នុងតម្លៃ៤៩៥ដុល្លារ ពិតប្រាកដមែន ។
លោកស្នងការរងបានឲ្យដឹងទៀតថា ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យបន្ទាប់ពីជនសង្ស័យរូបនេះបានសារភាពពីអំពើក្បត់ទំនុកចិត្តយកម៉ូតូមួយគ្រឿងទៅបញ្ចាំនោះមក សមត្ថកិច្ចជំនាញយើងបានពិនិត្យឃើញនៅមានលិខិតបញ្ចាំម៉ូតូពីរគ្រឿងផ្សេងទៀត គឺថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានឆរបោកម៉ូតូម៉ាកវេវ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1BN- 6538 បញ្ចាំបានប្រាក់ចំនួន ២៤២ដុល្លារ ។ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨ បានឆបោកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1D – 0512 (ក្នុងលិខិតបញ្ចាំពុំបានបញ្ជាក់ថា ខេត្តណាទេ) ម៉ូតូវីវ៉ានេះ ដោយបោកពីស្រីនៅភ្នំពេញ ។
ជនសង្ស័យឈ្មោះ សាត់ ភគ្ត្រា( ហៅវីហ្គ្រោ) នេះបើតាមសមត្ថកិច្ចជំនាញសួរនាំពីជីវប្រវត្តិខ្លះៗទើបដឹងថា ជាមនុស្សខ្ចាត់ព្រាត់ គ្មានគោលដៅច្បាស់លាស់ គឺមានស្រុកកំណើតនៅក្នុងខេត្តព្រៃវែងមែន ប៉ុន្តែចេញពីស្រុកចោលឪពុកម្តាយជិត២០ឆ្នាំហើយ តាំងពីនៅកុមារភាព ដែលបច្ចុប្បន្នតាមប្រភពព័ត៌មានថា ឪពុកម្តាយស្លាប់អស់ទៅហើយដែរ គឺមនុស្សនេះតាំងពីតូចមកមិនត្រូវបានឪពុកម្តាយប្រៀនប្រដៅអ្វីនោះទេ នេះបើតាមខ្លួនគេបាននិយាយប្រាប់សមត្ថកិច្ចជំនាញ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។
គួរបញ្ជាក់ថា នៅមុននេះលោក ឧកញា ម៉ុង ឬទ្ធី បានប្រកាសជាសាធារណៈនៅក្នុងគណនីហ្វេសបុករបស់លោកប្រកាសស្វែងរកចាប់ខ្លួនបុរសម្នាក់ ដែលមានមុខមាត់ដូចក្នុងរូបថតនេះ បើចាប់បានលោក និងជូនរង្វាន់ទឹកប្រាក់ចំនួន១០០០ដុល្លារ និងម៉ូតូមួយគ្រឿង កាលពីខែមិននេះ ។ លោកបណ្ឌិតឧកញាម៉ុង ឬទ្ធី បានមានប្រសាន៍តាមហ្វេសបុកលោកថាៈ «ខ្ញុំជួយយកអាសារមនុស្សរាប់ម៉ឺននាក់ មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើ ដោយសុំតែបាយហូបស្នាក់នៅមិនយកប្រាក់ខែទេ ពេលនេះកំពង់តែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកឲ្យចូលបម្រើការងារ ខាងផ្នែកកសិកម្មនៅភ្នំសែនដី ខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅប្រាក់១៥០ដុល្លារក្នុងមួយខែថែមទៀត ។
ស្រាប់បានតែរយៈពេល៧ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ វេលាម៉ោង១រសៀល ឈ្មោះ សាត់ ភគ្ត្រាបានខ្ចីម៉ូតូម៉ាកលែតតម្លៃ1.450ដុល្លាររបស់កម្មករដូចគ្នាយកទៅបាត់ស្រមោល ។ ដំណឹងនេះខ្ញុំសុំប្តឹងទៅសមត្ថកិច្ច បើស្គាល់ ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំ និងជូនរង្វាន់ បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែរ ៕
ចែករំលែកព័តមាននេះ